Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនកើតមកដឹង តែស្បែកសស្អាត បើម្ដាយញ៉ាំអាហារទាំងនេះ

Views: 7

ដោយៈ health.com.kh
ស្ត្រី មាន ផ្ទៃពោះ ត្រូវ តែ យកចិត្តទុកដាក់ លើ ការ ញ៉ាំ អាហារ ជា ចាំបាច់ ហើយ ត្រូវ តែ ជ្រើសរើស អាហារ ណា ដែល មាន ប្រយោជន៍ ចំពោះ សុខភាព ខ្លួនឯង និង កូន ក្នុង ផ្ទៃ ។ អាហារ ណា ដែល ល្អ នឹង ជួយ ចិញ្ចឹម រួម ទាំង ជួយ បំប៉ន ដល់ សុខភាព របស់ ទារក ប៉ុន្តែ ប្រសិនបើ ម្តាយ ចង់ឱ្យ ស្បែក កូនស ស្អាត និង មាន សុខភាព ស្បែក ល្អ ម្ដាយ ត្រូវ តែ ញាំ អាហារ ទាំងនេះ

១. ផ្លែ ដូង
ដូង គឺជា ផ្លែ ឈើ មួយ ប្រភេទ ដែល សម្បូរ ទៅ ដោយ សារធាតុចិញ្ចឹម ដែល មាន ប្រយោជន៍ ជា ច្រើន ដូច ជា កាល់ស្យូម ជាតិ ដែក ប៉ូ តា ស្យូ ម វីតាមីន B អាស៊ីត អា មី ណូ និង មាន ផ្ទុក អរ ម៉ូ ន អ៊ឺ ស្ត្រូ សែន ខ្ពស់ ផង ដែរ ដែល ជួយ រំញោច ដល់ ការ ផលិត កូ ឡា ជែ ន Collagen និង អេ លី ហ្សិ ន Elastin នៅ លើ ស្បែក ដែល ជួយ ឱ្យ ស្បែក ភ្លឺ ថ្លា ទន់ និង រលោង ហើយ ក៏ ជួយ ជំរុញ កាក សំណល់ ផ្សេង ៗ ចេញពី រាង កាយ អាច និយាយ បាន ថា ញ៉ាំ ហើយ គឺ ល្អ ដល់ ម្តាយ និង ទារក ក្នុង ផ្ទៃ ទៀត ។

២. ផ្លែ ឈើ ដែល មាន រសជូរ
មាន ដូច ជា ក្រូច ក្រូចឆ្មា ពពួក ផ្លែ ស្ត្រ បឺ រី ផ្លែ ម្នាស់ ផ្លែ ទំពាំងបាយជូរ ជាដើម ។ ផ្លែ ឈើ មាន ជាតិ ជូរ ទាំងអស់ សុទ្ធតែ មាន វីតាមីន C ខ្ពស់ ហើយ មាន ផ្ទុក អាស៊ីត AHA ដែល ជួយ បំប៉ន ស្បែក ដោយ ផ្ទាល់ និង មាន សារធាតុ ប្រឆាំង អុកស៊ីតកម្ម ជំរុញ ការ ផលិត កូ ឡា ជែ ន (Collagen) ជួយ បំប៉ន ស្បែក ឱ្យ ស និង ជួយ ឱ្យ កោសិកា ស្បែក មាន សុខភាព ល្អ ។

៣. សាច់ ត្រី
នៅ ក្នុង សាច់ ត្រី មាន ជាតិ ប្រូតេអ៊ីន ខ្ពស់ ដែល ងាយ រំលាយ និង រាង កាយ ងាយ យក ទៅ ប្រើ ។ ជួយ ពង្រឹង រចនាសម្ព័ន្ធ របស់ ស្បែក ឱ្យ រឹង មាំ ង ហើយ មាន ផ្ទុក ខ្លាញ់ អូ មេ ហ្គា ៣ និង អូ មេ ហ្គា ៦ ដែល ជួយ ឱ្យ ស្បែក មាន សុខភាព ល្អ និង មាន សំណើម ម្យ៉ាងទៀត ក៏ ជួយ បំប៉ន ដល់ ខួរក្បាល ទាំង ម្តាយ និង ទារក ក្នុង ផ្ទៃ ផង ដែរ ។

៤. សណ្តែកសៀង និង ផលិតផល ដែល ធ្វើ ពី សណ្តែកសៀង
សណ្តែកសៀង សម្បូរ ទៅ ដោយ Isoflavone និង មាន ផ្ទុក អាស៊ីត អា មី ណូ (Amino acid) ដែល ជួយ ទប់ទល់ នឹង ការ បំពុល ផ្សេង ៗ ធ្វើ ឱ្យ ស្បែក មាន សុខភាព ល្អ និង ភ្លឺ ថ្លា ។ សណ្តែកសៀង ក៏ អាច ជួយ បង្កើន ការ លូតលាស់ របស់ ទារក ក្នុង ផ្ទៃ ទៀត ផង ។

៥. គ្រាប់ ធញ្ញជាតិ ផ្សេង ៗ
ប្រូតេអ៊ីន នៅ ក្នុង គ្រាប់ ធញ្ញជាតិ និង ស៊ុត រួម គ្នា ជាមួយនឹង ប្រូតេអ៊ីន Keratin ជួយ ការពារ ស្បែក ពី ការ បំពុល ផ្សេង ៗ ជួសជុល ជាលិកា ប្រយុទ្ធ ប្រឆាំង នឹង បាក់តេរី ធ្វើ ឱ្យ ស្បែក មាន សុខភាព ល្អ និង ជួយ ឱ្យ ស្បែក អាច ទប់ទល់ ជាមួយ អាកាសធាតុ ក្តៅ ទៀត ផង ។

៦. រមៀត
យើង ទាំងអស់ គ្នា ច្បាស់ ជា ដឹង ហើយ ថា រមៀត មានគុណ សម្បត្តិ ធ្វើ ឱ្យ ស្បែក មាន សុខភាព ល្អ ដោយសារ តែ មាន សារធាតុ ប្រឆាំង នឹង អុកស៊ីតកម្ម ខ្ពស់ ជួយ ឱ្យ ស្បែក រលោង និង ស្រស់ ស្អាត ។ វា ក៏ ជួយ កាត់ បន្ថយ អាការ ចាញ់កូន របស់ ម្តាយ បាន ទៀត ផង ហើយ វា ក៏ ជួយ បណ្តេញ ទឹកដោះ ម្ដាយ ក្រោយ ពេល សម្រាលកូន រួច ទៀត ផង ៕

Post navigation