Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនបំណុលកំពុងស្វែងរកម្ចាស់បំណុល”ហាងថុង រស្មីហៅមនោរម្យនៅក្រុងប៉ោយប៉ែតដែលរត់គេចជាមួយប្រាក់រាប់លានដុល្លារ

Views: 1

ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ជិតមួយសប្តាហ៍មកហើយ ដែលកូនបំណុល(អតិថិជន)បានស្វះស្វែងរកដើម្បីសង​ ឬទូទាត់​ពីម្ចាស់បំណុលឬថៅកែម្ចាស់របស់ហាងថុង រស្មីហៅមនោរម្យ : ហាងមាសពេជ្រ វេរ ប្តូរប្រាក់”ឬផ្ទះលេខ១៨៩ ស្ថិតនៅប៉ោយប៉ែតហៅផ្សារអគ្គភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត(បច្ចុប្បន្នសង្កាត់អូរជ្រៅ)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មាននានាប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ថាអតិថិជនឬម៉ូយឬកូនបំណុលដែលបាន ប្រកូកប្រកាសតាមបណ្តាញសង្គម,តាមបណ្តឹងនិងប្រាប់តៗគ្នានោះបានកើតឡើងក្រោយពីថៅកែឬម្ចាស់បំណុលគឺលោក ចុង រស្មី ហៅធីឆ្នាំកំណើត១៩៨៣ និងអ្នកស្រី ហេង មុយឡេង ហៅ ចែ ឡេង ឆ្នាំកំណើត១៩៨៤ លំនៅទីតាំង ខាងលើបានបិទទ្វារហាងនិងបាត់ខ្លួនដោយអាថ៌កំបាំងប្រហែលមួយសប្តាហ៍ គិតមកទល់ថ្ងៃនេះ ។

អ្នកអះអាងថា ជាអតិថិជនរងគ្រោះឈ្មោះ ដែន បាត់ដំបង បានឱ្យដឹងថាសូមបងប្អូននិងបងៗសមត្ថកិច្ចទាំង​អស់ សូមមេត្តាជួយពួកយើងខ្ញុំដោយផ្ទះមនោរម្យវេរលុយនៅប៉ោយប៉ែតបានឆបោកលុយពួកយើងជាច្រើនម៉ឺនដុល្លារ ហើយពេលនេះកំពុងតែរត់គេចខ្លួន។ប្រសិនបងបានឃើញជួយឃាត់ខ្លួននិងរាយការណ៍ជូនបងៗសមត្ថកិច្ចឱ្យចាប់ខ្លួនផង។

ចំណែកអតិថិជនម្នាក់ទៀតឈ្មោះអួន រៀន ឱ្យដឹងថា ” ៤០.០០០ដុល្លារអាម៉េរិក រលាយអស់គ្មានសល់ ។គេបោកលុយ ខ្ញុំអស់ហើយ។ខ្ញុំសន្សំណាមិនហ៊ាន ទិញពេជ្រ ទិញឡានជិះទេ យកទៅសន្សំ(ដាក់យកការប្រាក់) ជាមួយកន្លែងនោះ តែឥឡូវរត់បាត់ហើយ ។

ស្ត្រីរងគ្រោះម្នាក់ទៀតបានអះអាងថា រូបគាត់ ចាញ់បោកម្ចាស់ហាងមាសមនោរម្យនេះដែរ ។ស្ត្រីរងគ្រោះឈ្មោះ ច្រិប អាយុ២៧ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែតឱ្យដឹងថ្ងៃទី២៥ខែឧសភាថាខ្លួនបាន បាត់បង់ទឹកប្រាក់៤០.០០០ដុល្លារដែលដាក់ចងការនៅហាងថុងរស្មីហៅមនោរម្យនេះ ។ដាក់លុយយកការប្រាក់នោះ ម្ចាស់ហាងនេះឱ្យការប្រាក់ ១៥០ដុល្លារក្នុងដើម១០.០០០ដុល្លារ ។

យោងប្រភពច្បាស់ការណ៍មួយចំនួនឱ្យដឹងថាកាលពីថ្ងៃទី២០ខែឧសភាគេបានឃើញក្រុមគ្រួសារមួយនេះ(ម្ចាស់ហាងមាស ពេជ្រ វេរ ប្តូរលុយមនោរម្យបានឆ្លងដែនចូលទឹកដីថៃបាត់ទៅហើយ ។ក្រោយពីបាត់ម្ចាស់ឯហាងក៏បិទទ្វារនិងទាក់ទង លែងបាន។ដូច្នេះទើបអតិថិជនឬកូនបំណុលបានផ្អើលឆោឡោឡើងហើយនាំគ្នាដាក់បណ្តឹង។តាមពួកគេឱ្យដឹងតៗគ្នាអំពីចំនួនទឹកលុយដែលបាត់បង់ ខ្លះមួយឬពីរម៉ឺន,ប្រាំម៉ឺន។រហូតដល់រាប់សែនដុល្លារឬសរុបពី២០ទៅ៤០លានដុល្លារ។

លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជានៅព្រលប់ថ្ងៃទី២៦ខែឧសភា
ឆ្នាំ២០២៣ថាមានពលរដ្ឋ(អតិថិជនឬកូនបំណុលរងគ្រោះ)ជាង២០នាក់ទីទៃពីគ្នាហើយបានចូលមកដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ហាងថុង រស្មីហៅមនោរម្សនេះ មកទល់ថ្ងៃនេះ ។លោកបន្តថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតហើយ ។អំពីចំនួនគិតជាទឹកប្រាក់គឺមានច្រើនម៉ឺនសែនដុល្លារ ហើយរបរនោះក៏កើតឡើងជាយូរមកហើយដែរ ។

ម្ចាស់បំណុលគឺលោក ចុង រស្មី ហៅធីឆ្នាំកំណើត១៩៨៣ និងអ្នកស្រី ហេង មុយឡេង ហៅចែឡេង មកទល់ពេលនេះ កាសែតរស្មីកម្ពុជាក៏បានអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ ៕សរន

Post navigation