Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនប្រុសលោកអេ ភូថងប្ដេជ្ញារក្សាមេដាយមាសស៊ីហ្គេម

Views: 3

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កូនប្រុសអតីតអ្នកប្រដាល់អេ ភូថងម៉ឺន មេឃាឬអេ វីរៈខាំឈីតភូថងដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១នៅវៀតណាមលើប្រភេទកីឡាវ៉ូវីណាមនោះបានទទួលស្គាលថារូបគេនៅមានចំណុចខ្វះខាតច្រើនអំពីសមត្ថភាពរបស់ខ្លួនក្នុងការត្រៀមសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទោះជាយ៉ាងណាក៏ម្ចាស់មេដាយមាសរូបនេះបានប្ដេជ្ញាក្នុងការកែប្រែចំណុចខ្វះខាតទាំងនោះឲ្យអស់មុនពេលការប្រកួតផ្លូវការមកដល់។

គេនិយាយថាសម្រាប់ស៊ីហ្គេម២០២៣ខ្លួននៅមិនទាន់ល្អគ្រប់គ្រាន់ទេពីព្រោះកាលទៅប្រកួតនៅវៀតណាម២០២២ហ្នឹងជាលើកទី១របស់គេសម្រាប់ស៊ីហ្គេម។អាចនិយាយបានថាមេឃា នៅស្ទើរបទពិសោធដែរ។ដូច្នេះនៅកម្ពុជាយើងនេះចំណុចទាំងនោះនៅតែជាចំណុចដែលគេត្រូវប្រយ័ត្នទាំងបច្ចេកទេសនិងកល្បិចក្នុងការវាយយកពិន្ទុជាដើម។មួយចំណុចទៀតគឺគឺគេមិនទាន់ច្បាស់១០០%ត្រង់ចំណុចណាមួយសម្រាប់ខ្លួនឯងដូច្នេះមុនពេលស៊ីហ្គេមនៅកម្ពុជាយើងចាប់ផ្ដើមគេនឹងប្រឹងចាប់យកចំណុចណាមួយឲ្យបានច្បាស់សម្រាប់ខ្លួនឯងឲ្យបាន។

សម្រាប់គោលដៅស៊ីហ្គេម២០២៣កីឡាកររូបនេះបានដាក់ចេញរួចរាល់ដោយធ្វើយ៉ាងណាការពារតំណែងមេដាយមាសឲ្យបានសម្រាប់ប្រភេទវិញ្ញាសាប្រយុទ្ធនេះ។បើក្រឡេកមើលប្រទេសដែលជាគូប្រជែងធំគឺវៀតណាមនិងថៃពីព្រោះពួកគេខ្លាំងហើយក៏កំពុងសម្រុកហ្វឹកហាត់ដែរ ដូច្នេះរូបគេកំពុងបង្កើនក្បាច់ទប់ទល់ជាមួយប្រទេសទាំងពីរនេះ។

កីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមរឹតបន្តឹងក្នុងការប្រមូលផ្តុំហ្វឹកហាត់ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ ដោយមិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនីណាម្នាក់ចេញទៅប្រកួត ឬចេញចូលពីជំរំហ្វឹកហាត់ដោយសេរីបានឡើយ។ក្នុងនោះម៉ឺនមេឃាក៏ដូចគ្នាគឺត្រូវចូលក្នុងហ្វឹកហាត់ចាប់ពីខែមករាពោលគឺមិនអាចចេញប្រកួតគុនខ្មែរនៅតាមសង្វៀននានាបានទៀតឡើយ។សូមបញ្ជាក់ថាកីឡាកររូបនេះជាអតីតអ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញតែមួយរយៈចុងក្រោយនេះគេបែរមកហាត់វ៉ូវីណាមនិងឆ្លៀតទៅប្រកួតគុនខ្មែរជាមួយអ្នកប្រដាល់បរទេសនានាដើម្បីយកកម្រៃចាយវាយ ៕សរន

Post navigation