Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ឈ្នះខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់

Views: 4

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ដែលមានរហស្សនាមថា កូនរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង បានគ្រងខ្សែក្រវាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

ក្នុងជំនួបផ្ដាច់ព្រ័ត្រលើសង្វៀន TV5 នាខេត្តសៀមរាប សេរីវ៉ាន់ថង បានយកឈ្នះពិន្ទុលើអ្នកប្រដាល់ ឃុន បូរ៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ដោយពិន្ទុ នាយប់ថ្ងៃទី២៤ វិច្ឆិកា។

ម្ចាស់ជ័យលាភីរូបនេះ ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) បំពាក់ខ្សែក្រវាត់ឲ្យ។

ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី១០ ខែតុលា មកម្ល៉េះ ទើបតែបញ្ចប់នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ។ មួយព្រឹត្តិការណ៍នេះ ឈុត សេរីវ៉ាន់ថង មិនស្គាល់ចាញ់មួយប្រកួតឡើយ ក្នុងខណៈដែល ឃុន បូរ៉ា ជួបបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ។

ឈុត សេរីវ៉ាន់ថង គ្រងតំណែងជើងឯក អ្នកប្រដាល់ ឃីម បូរ៉ា ទទួលតំណែងជើងឯករងអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា បានចំណាត់ថ្នាក់លេខ៣ អ្នកប្រដាល់ សូត្រ វាសនា ក្លិបបក្សីស្លាបដែក បានចំណាត់ថ្នាក់លេខ៤៕/V-PC

Post navigation