Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូនស្រី​របស់​ថាក់ស៊ីន​រំពឹងថា​នឹង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ដោយ​ប្រកាស​ថា​បានត្រៀម​ខ្លួន​សំរាប់់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី កូនស្រី​របស់​លោក​ថាក់​ស៊ីន​នាងភែ​តង​តា​ន ស៊ីណា​វ៉ាត​(Paetongtarn Shinawatra)​និយាយថា​ លោកស្រី​មាន​ជំនឿ​ថា គណបក្ស​ភឿ​ថៃ​នឹង​ទទួលបាន​សម្លេង​គាំទ្រ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​សកល​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា​ឆ្នាំនេះ​។​

​កូនស្រី​អាយុ​៣៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រំពឹង​ជាទូទៅ​ថា​នឹង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សំរាប់​គណបក្សប្រឆាំង​ភឿ​ថៃ ជាមួយនឹង​សេដ្ឋី​ជំនួញ ស្រេតថា ថា​វី​ស៊ីន​(Srettha Thavisin)​។​លោក​ស្រី​កំពុង​​ដឹកនាំ​កម្មវិធី​មួយ​របស់​គណបក្ស​និង​បាន​និយាយថា​លោកស្រី​ត្រៀមខ្លួន​មួយរយ​ភាគរយ​ដើម្បី​ក្លាយជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​បី​នាក់​ក្នុង​បក្ស​។​

​ភែត​ង​តាន​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុងពេល​ធ្វើ​យុទ្ធនាការ​នៅក្នុង​ខេត្ត​ណង ខាយ​(Nong Khai)​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅ​រ៍ថា «​ឥឡូវ ប្រទេស​ត្រូវ​ធ្វើ​ការកែសម្រួល វា​ត្រូវការ​គោ​លន​យោ​​បាយ​ល្អប្រសើរ​ឡើង​និង​ប្រជាជន​ត្រូវការ​ជីវភាព​ល្អ​ប្រសើរ​ឡើង​។​

«​ពួកគេ​បាន​រង​ទុក្ខវេទនា​អស់​ប្រាំបី​ឆ្នាំ និង​ខ្ញុំ​គិត​ថា​ពួក​គេ​រង​ទុក្ខ​គ្រប់គ្រាន់​ហើយ​។​គណបក្ស​របស់​យើង​ត្រៀម​ខ្លួន​រួចរាល់​និង​អាច​ជួយ​ប្រជាជន​»​។​

​សូមបញ្ជាក់​ថា ឧត្តមភាព​របស់​ត្រកូល​ថាក់ស៊ីន​ក្នុង​នយោបាយ​ថៃ​បាន​ជួយ​អោយ​នាងភែ​តង​តាន​លេចមុខ​មាត់​ជា​អ្នកនយោបាយ​មាន​ប្រជាប្រិ​យ​ភាព​បំផុត​និង​ជា​ជំរើស​នាយករដ្ឋមន្ត្រី​ថៃ​នាំមុខគេ​​នេះ​បើ​តាម​ការស្ទង់មតិ​ជា​ហូរហែ​មក​។​

​ភែត​ង​តាន បាន​និយាយថា​ការមិនសប្បាយចិត្ត​ជាទូទៅ​ក្នុងចំណោម​សាធារណជនចេញមក​ពី​ការចំណាយ​លើ​ការរស់នៅ​និង​បំណុល​ក្នុង​គ្រួសារ​នឹង​ជួយ​រុញ​អោយ​គណបក្ស​ភឿ​ថៃ​របស់​លោកស្រី​វិល​មក​កាន់​​អំណាច​វិញ ក្រោយ​ការគ្រប់គ្រង​អំណាច​ដោយ​រដ្ឋាភិបាល​ដែល​គាំ​ទ្រដោយ​យោធា​អស់​ប្រាំបី​ឆ្នាំ​។​

​ភឿ​ថៃ​ដែល​បាន​ឈ្នះឆ្នោត​ច្រើនជាងគេ​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៩ តែ​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន ឥឡូវ​កំពុង​ទាក់ទាញ​អ្នកបោះឆ្នោត​ជាមួយនឹង​ការសន្យា​ដំឡើង​ថ្លៃឈ្នួល​អ​ប្បរមា​៧០​ភាគ​​រយ​និង​ដំ​ឡើ​ង​ថ្លៃ​កសិផល ព្រមទាំង​បន្ទាប​ថ្លៃ​ប្រេង​។​គណបក្ស​ក៏​សន្យា​ជំរុញ​សេដ្ឋកិច្ច​អោយមាន​កំណើន​៥​ភាគរយ​ព្រមទាំង​ពង្រីក​ការធានារ៉ាប់រង​សុខភាព​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​ឡើង​កាន់​អំណាច​ក្រោយ​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​ក្នុង​ឆ្នាំ​២០១៤ បាន​និង​កំពុង​ខិតខំ​ដោះស្រាយ​អតិផរណា​និង​បំណុល​គ្រួសារ​។​ពួក​កសិករ​ក៏​មិន​សប្បាយ​​ចិត្ត​ចំពោះ​កសិផល​ចុះថ្លៃ​ដូចជា​ប្រេងឆា​ផ​លិ​ពី​ដូងប្រេង​និង​ជ័រកៅស៊ូ​៕

​ភែត​ង​តា​ន​(​កណ្តាល​)​និយាយថា​លោកស្រី​មាន​ជំនឿ​១០០​ភាគរយ​ថា​គណបក្ស​ភឿ​ថៃ​នឹង​ឈ្នះ​បាន​កៅអី​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបា​ល​មួយ ដោយ​មិន​ចាំបាច់​ត្រូវការ​ក្រុមចំរុះ​ណាមួយ​

Post navigation