Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​គាំទ្រ​រុស្ស៊ី​ក្នុងការ​ធ្វើ​ឧបសម្ពន្ធ​ទឹ​កដី​អ៊ុ​យក្រែន​និង​បាន​រិះគន់​អាម៉េរិក​ថា​ប្រើ​ស្តង់ដា​ទ្វេ​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រសួង​ការបរទេស​នៃ​ប្រទេស​ឯកោ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​តុលា​ថា កូរ៉េខាងជើង​គាំទ្រ​ការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ទឹកដី​អ៊ុយ​ក្រែន​ពី​សំណាក់​រដ្ឋាភិបាល​ទី​ក្រុង​មូ​ស្គូ​​និង​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​«​អនុវត្ត​ស្តង់ដា​ទ្វេ​ដូច​ក្រុមបងធំ​»​ដោយ​ជ្រៀតជ្រែក​កិច្ចការ​របស់​ប្រទេស​ផ្សេង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA បាន​និយាយ​អំពី​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដឹកនាំ​ធ្វើ​ដោយ​អាម៉េរិក ដែល​ថ្កោលទោស​ការ​កាត់​យក​ទឹកដី​នេះ តែ​​ត្រូវ​រុស្ស៊ី​វ៉េតូ​ប្រឆាំង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ KCNA​បាន​និយាយថា កូរ៉េខាងជើង​គាំទ្រ​ការអះអាង​របស់​រុស្ស៊ី​ដែលថា ប្រជាជន​ក្នុង​តំបន់​ទាំងនោះ​បាន​ជ្រើស​យក​ការ​ក្លាយ​ជា​ផ្នែក​នៃ​ប្រទេស​រុស្ស៊ី​។​

​រដ្ឋាភិបាល​ទីក្រុង​គៀវ​និង​ពួក​មេដឹកនាំ​លោកខាងលិច បាន​ថ្កោលទោស​ការរៀបចំ​ធ្វើ​ប្រជាមតិ​នៅក្នុង​តំបន់​ដែល​រុស្ស៊ី​ទើប​កាត់​យក​ដោយ​ចាត់ទុក​ជា​ជា​ព្រឹត្តិការ​ក្លែងបន្លំ​មួយ ហើយ​រដ្ឋាភិបាល​ទីក្រុង​​វ៉ាស៊ីនតោន អំពាវនាវ​អោយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​ការផ្លាស់ប្តូរ​ឋានៈ​ប្រទេស​អ៊ុយ​ក្រែន​ណាមួយ ហើយ​សុំ​អោយ​រុស្ស៊ី​ដក​ទាហាន​ចេញពី​តំបន់​ដែល​ខ្លួន​បាន​វាយ​ដណ្តើមយក​។​

​ចូ ឆុ​ល ស៊ូ​(Jo Chol Su) អគ្គនាយក​នៃ​នាយកដ្ឋាន​អង្គការ​អន្តរជាតិ​នៅ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​និយាយថា ការបោះ​ប្រជាមតិ​នេះ​ត្រឹមត្រូវ​ស្រប​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ តែ​​អាម៉េរិក​កំពុង​«​អនុវត្ត​ស្តង់ដា​ទ្វេ​ដូច​ក្រុមបងធំ​»​ដោយ​បាន​ចូល​ឈ្លានពាន​ប្រទេស​ផ្សេងៗ​ក្នុង​បំណង​រក្សា​ឧត្តមភាព​របស់ខ្លួន​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ក្នុង​KCNA​ថា «​ដើម្បី​រក្សា​ពិភព​ប៉ូល​តែមួយ​គ្មាន​គូរ​ជែង អាម៉េរិក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ឯករាជ្យ​នានា​និង​រំលោភ​សិទ្ធិ​ស្រប​​ច្បាប់​របស់​គេ ។​អាម៉េរិក​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រឆាំង​រដ្ឋ​អធិបតេយ្យ​នានា រួម​មាន​អតីត​យូ​ហ្គោ​ស្លា​វី អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់ តែ​ក្រុមប្រឹក្សាសន្តិសុខ​មិន​ដែលរ​ករឿង​អាម៉េរិក​អី​សោះ​»​។​

​លោក​បាន​បន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ​នឹង​ប្រឈម​ផលវិបាក បើ​ខ្លួន​ដើរ​តាម​ការអនុវត្ត​តាម​តែ​អំពើ​ចិត្ត​របស់​អាម៉េរិក និង​ប្រព្រឹត្ត​បែប​ស្តង់ដា​ទ្វេ​។​

​សូមបញ្ជាក់​ថា អ៊ុយ​ក្រែន​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាងជើង កាលពី​ខែ​កក្កដា​ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ទទួលស្គាល់​សាធារណរដ្ឋ​បំបែក​ខ្លួន​ពីរ​នៅ​អ៊ុយ​ក្រែន​ខាងកើត​៕

​​ចូ ឆុ​ល ស៊ូ​ មន្រ្តីក្រសួងការបរទេស​កូរ៉េខាងជើង

Post navigation