Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​ហៅ​ការ​ផ្តល់​រថក្រោះ​អាម៉េរិក​ដល់​អ៊ុយ​ក្រែន​ថា​ជាឧក្រិដ្ឋ​កម្មប្រឆាំង​មនុ​ស្សជាតិ​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃអាទិត្យ​ទី​២៩​មករា​នេះ​បាន​រិះគន់​ការសំរេចចិត្ត​របស់​អាម៉េរិក​ក្នុង​ការបញ្ជូន​រថក្រោះ​ទៅអោយ​អ៊ុ​យក្រែ​ន ដោយ​បាន​ហៅ​វា​ថា​ជា​«​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្សជាតិ​»​ក្នុង​បំណង​ធ្វើអោយ​សភាពការណ៍​អន្តរជាតិ​បាត់បង់​ស្ថិរភាព​ជា​រៀងរហូត​។​

​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​KCNA​បាន​និយាយថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែលថា កូរ៉េខាងជើង​ផ្តល់​សព្វាវុធ​ដល់​រុស្ស៊ី ជា​កិច្ចខិតខំ​«​គ្មាន​មូលដ្ឋាន​»​មួយ​ដើម្បី​ធ្វើ​អោយ​មើល​ទៅ​ដូច​ជា​ត្រឹមត្រូវ​ជំនួយ​យោធា​របស់​ខ្លួន​ទៅអោយ​អ៊ុ​យក្រែន ។​ការប៉ុនប៉ង​របស់​អាម៉េរិក​ដើម្បី​ផ្តល់​គ្រឿង​អាវុធ​វាយប្រហារ ដូចជា​រថក្រោះ​ធុន​ធ្ងន់​ដូច្នេះ​ដល់​អ៊ុយ​​ក្រែនដោយ​មិន​អើពើ​នឹង​ការព្រួយបារម្ភ​ព្រមទាំង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ ​ជា​ឧក្រិដ្ឋកម្ម​មួយ​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​គោលបំណង​បង្ក​អស្ថិរភាព​ជាប្រចាំ​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ការអះអាង​គ្មាន​មូលដ្ឋាន​ដែល​ថា​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​មាន​កិច្ចព្រមព្រៀង​សព្វាវុធ​ជាមួយគ្នា ជា​«​ការ​មិន​អាច​ទទួលយក​បាន​និង​ជាការ​បង្ក​រឿង​ធំ​មួយ​ដែល​ត្រូវតែ​​ឆ្លើយតប​»​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោកស្រី គីម យ៉ូ ចុង​(Kim Yo Jong)​បាន​ថ្កោលទោស​ការសន្យា​របស់​អាម៉េរិកក្នុង​ការប្រគល់​រថក្រោះ​ទៅអោយ​អ៊ុ​យក្រែន ដោយ​​អះ​អាង​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​«​ធ្វើ​ទៅ​ហួស​បន្ទាត់​ក្រហម​»​ដើម្បី​សំរេច​ការ​វាតទី​របស់ខ្លួនតាមរយៈ​បង្កើត​សង្គ្រាម​ដោយ​កម្លាំង​តំណាង​របស់​ខ្លួន​។​

​សូម​បញ្ជាក់ថា កាលពី​ខែ​ធ្នូ សេត​វិមាន​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បញ្ជូន​គ្រាប់​រ៉ុក្កែត​និង​កាំជ្រួច​ទៅអោយ​ក្រុមហ៊ុន​យោធា​ឯកជន​របស់​រុស្ស៊ី​មួយ គឺ​ក្រុមWagner Group​ដើម្បី​ជួយ​គាំទ្រ​កងកម្លាំង​​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​ តែ​នៅ​ថ្ងៃអាទិត្យ​នេះ កូរ៉េ​ខាងជើង​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ផ្តល់​អាវុធ​ដល់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ដូច​ការចោទប្រកាន់​របស់​អាម៉េរិកទេ​។​

​នៅ​មុន​នេះ​ក្នុង​ខែមករា សេត​វិមាន​បានបង្ហាញ​រូបថត​ចារកម្ម​អាម៉េរិក ដែល​បង្ហាញ​រថយន្ត​រុស្ស៊ី​ជាច្រើន​បើក​ចូល​កូរ៉េខាងជើង លើកដាក់​គ្រាប់​រ៉ុក្កែត​និង​កាំជ្រួច​ចូល​រថយន្ត និង​បាន​វិល​មក​កាន់​រុស្ស៊ី​​វិញ​។​

ទោះជាយ៉ាងណា ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA មន្ត្រីជាន់ខ្ពស់​កូរ៉េ​ម្នាក់​បាន​ច្រាន​ចោល​ការចោទប្រកាន់​ខា​ង​លើ​និង​បាន​ព្រមាន​ថា អាម៉េរិក​នឹង​ប្រឈម​«​លទ្ធផល​ដ៏​មិនជា​​ទី​គាប់ចិត្ត​»​មួយ បើ​ខ្លួន​នៅតែ​ផ្សព្វផ្សាយ​«​ពាក្យ​ចចាមអារ៉ាម​ប្រឌិត​ឡើង​ដោយ​ខ្លួនឯង​»បែប​នេះ​៕

​កូរ៉េខាងជើង​អះអាងថា អាម៉េរិក​ចោទប្រកាន់​កូរ៉េ​ខាងជើង​ដើម្បី​ធ្វើអោយ​ការផ្តល់​រថក្រោះ​របស់ខ្លួន​ដល់​អ៊ុយ​ក្រែនជា​រឿង​ត្រឹមត្រូវ​

Post navigation