Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​ហៅ​ផេ​ឡូ​ស៊ី​ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព​អន្តរជាតិ​

Views: 8

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​ទី​៦​សីហា បាន​ហៅ​ប្រធានសភា​អាម៉េរិក​ថា​ជា​«​អ្នក​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ​ដ៏​អាក្រក់​បំផុត​» ដោយ​ចោទប្រកាន់​លោកស្រី​​ថា​ញុះញង់​អោយ​អារម្មណ៍​ប្រឆាំង​កូរ៉េខាងជើង​និង​ធ្វើអោយ​ចិន​ផ្ទុះ​កំហឹង​ដោយសារតែ​ដំណើរ​នៅ​អាស៊ី​របស់​លោកស្រី​នៅ​សប្តាហ៍​នេះ​។​

​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​បាន​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​ក្រោយ​ទស្សនកិច្ច​តៃវ៉ាន់​។​ក្នុងពេល​នៅ​កូរ៉េខាងត្បូង លោកស្រី​បាន​ទៅ​ទស្សនា​តំបន់​ព្រំដែន​ជាប់​កូរ៉េខាងជើង​និង​បាន​​ពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាមួយ​ប្រធាន​សភាជាតិ​កូរ៉េខាងត្បូង គីម ជូន​ផ្យូ​។​យោង​តាម​លោក​គីម ភាគី​ទាំងពីរ​បាន​ព្រមេព្រៀង​គាំទ្រ​រដ្ឋាភិបាល​របស់​គេ​ក្នុង​ការជំរុញអោយ​រំសាយ​​ចោល​នុយក្លេអ៊េ​រនៅលើ​ឧបទ្វីប​កូរ៉េ ផ្អែក​លើ​ការពង្រឹងកម្លាំង​រារាំង​ទប់ស្កាត់​អោយកាន់តែ​ធំ​ឡើង​បូករួមនឹង​កិច្ចការ​ទូត​។​

​នៅ​ថ្ងៃ​សៅរ៍ ចូ យ៉ុង សាម​(Jo Yong Sam) អគ្គនាយក​នៅ​នាយកដ្ឋានិ​ច្ច​ការព័ត៌​មាននៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​រិះគន់​លោកស្រី​ផេ​ឡូ​ស៊ី​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​​លោកស្រី​ទៅ​កាន់​តំបន់​ព្រំដែន​និង​ការពិភាក្សា​អំពី​ការរារាំង​កូរ៉េខាងជើង​។​

​លោកចូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ផេ​ឡូ​ស៊ី កូរ​អោយ​មាន​បរិយាកាស​ប្រឈមមុខ​»​ជាមួយ​កូរ៉េ​ខាងជើង​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​គាត់​នៅ​កូរ៉េខាងត្បូង​។​ដោយ​ហៅ​ផេ​ឡូ​ស៊ី​ថា​ជា​«​អ្នក​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ​អាក្រក់​បំផុត​» លោកចូ បាន​និយាយថា ឥរិយាបទ​របស់ផេ​ឡូ​ស៊ីនៅ​កូរ៉េខាងត្បូង​បង្ហាញច្បា​ស់​ណាស់​អំពី​គោលនយោបាយ​អរិភាពរ​បស់​រដ្ឋាភិបាល​បៃ​ដិ​ន​​ចំពោះ​កូរ៉េខាងជើង​។​

​លោក​បាន​ព្រមាន​ថា «​វា​ជា​កំហុស​ស្លាប់​រស់​មួយ​ដែល​លោកស្រី​គិតថា លោកស្រី​អាចធ្វើ​អ្វី​ដោយ​សេរី​នៅ​លើ​ឧបទ្វីប​កូរ៉េ​។​អាម៉េរិក​នឹងត្រូវ​បង់​នូវ​តំលៃ​ដ៏​ថ្លៃ​ចំពោះ​រាល់​ប្រភព​នៃ​បញ្ហា​បង្ក​ឡើង​ដោយ​ផេ​ឡូ​ស៊ី​»៕

​ផេ​ឡូ​ស៊ី​បាន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​សន្តិសុខ​រួមគ្នា​នៅ​ព្រំដែន​កូរ៉េ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើអោយ​លោកស្រី​ក្លាយជា​មន្ត្រី​អាម៉េរិក​ជាន់​ខ្ពស់​បំផុត​បន្ទាប់​ពី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ទៅ​​កាន់​តំបន់​នេះ​

Post navigation