Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងជើង​អំពាវនាវ​ឱ្យ​ពង្រឹង​ជំហរ​ត្រៀម​ធ្វើ​សង្គ្រាម​និង​បង្កើន​ការធ្វើ​សមយុទ្ធ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​សន្យា​ពង្រីក​សមយុទ្ធ​យោធា​និង​ពង្រឹង​ជំហរ​​ត្រៀម​ធ្វើសង្គ្រាម​របស់​ប្រទេស​នេះ ខណៈ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​យោធា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន KCNA​បាន​និយាយថា លោក​គីម​បាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​កណ្តាល​យោធា​នៃ​គណបក្ស​ពលករ​កំពុងកាន់​អំណាច​កាលពី​ថ្ងៃ​ចន្ទ​កន្លែង​ដែល​ក្រុមមន្ត្រី​បាន​​ពិភាក្សា​អំពី “​កិច្ចការ​យោធា​និង​នយោបាយ​សំខាន់ៗ​” សម្រាប់​ឆ្នាំ​នេះ និង “​បញ្ហា​រយៈពេល​វែង​ទាក់ទង​នឹង​ការតម្រង់​ទិស​សម្រាប់​ការកសាង​កងទ័ព​”​។

KCNA បាន​និយាយថា “​ការសិក្សា​និង​ពិភាក្សា​នៅ​ទី​នោះ​រួមមាន​…​បញ្ហា​នៃ​ការពង្រីក​និង​ពង្រឹង​ប្រតិបត្តិការ​និង​សមយុទ្ធ​ប្រយុទ្ធ​របស់​កូរ៉េ​ខាងជើង​ឥតឈប់ឈរ​ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ដែល​​កំពុង​កើតមាន និង​ធ្វើឱ្យ​ការត្រៀមខ្លួន​ធ្វើសង្គ្រាម​កាន់តែ​មាន​ភាព​ឥតខ្ចោះ​ឡើង​”​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ខណៈ​កូរ៉េខាងជើង​ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​រៀបចំ​ព្យុហយាត្រា​យោធា​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​។​រូបភាព​ពី​ផ្កាយរណប​​ពាណិជ្ជកម្ម​បាន​បង្ហាញ​ទាហាន​កូរ៉េខាងជើង​កំពុង​អនុវត្ត​ការបង្កើត​ទម្រង់​រូបរាង​នានា​នៅក្នុង​ទីក្រុង​ព្យុង​យ៉ាង ហើយ​កូរ៉េខាងត្បូង​ក៏​និយាយ​ដែរ​ថា ខ្លួន​កំពុង​តាមដាន​សកម្មភាព​ពាក់​ព័ន្ធ​។​

​កិច្ចប្រជុំ​យោធា​នេះ​ក៏​ធ្វើ​ឡើង​ផងដែរ បន្ទាប់​ពី​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ថ្កោលទោស​សមយុទ្ធ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន ដោយ​និយាយថា​ពួកគេ​បាន​​ឈានដល់ “​បន្ទាត់​ក្រហម​ខ្លាំង​” និង​គំរាម​បង្វែរ​ឧបទ្វីប​កូរ៉េ​ទៅជា “​ឃ្លាំង​អាវុធ​សង្គ្រាម​ដ៏​ធំ​និង​ជា​តំបន់​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​”៕

​លោក​គីម​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​កណ្តាល​យោធា​នៃ​គណបក្ស​ពលករ​កំពុងកាន់​អំណាច​កាលពី​ថ្ងៃ​ចន្ទ

Post navigation