Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូង​កត់ត្រា​ឱនភាព​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពីមុនមក ខណៈ​តម្រូវការ​បច្ចេក​វិជ្ជា​ធ្លាក់ចុះ​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ថា​កូរ៉េខាងត្បូង​បាន​កត់ត្រា​ឃើញ​ឱនភាព​ពាណិជ្ជកម្ម​ប្រចាំ​ខែ​ដ៏​ធំ​បំផុត​របស់​ខ្លួន​​ដែល​មិន​ធ្លាប់​មាន​គឺ ១២,៧ ពាន់​លាន​ដុល្លារ​ក្នុង​ខែ​មករា ខណៈ​ការនាំចេញ​បន្ទះ​ឈីប​កុំព្យូទ័រ​និង​របស់រ​បរ​បច្ចេកវិជ្ជា​ខ្ពស់​ផ្សេងទៀត​បាន​ធ្លាក់ចុះ​ហើយ​ការចំណាយ​សម្រាប់​ការនាំ​ចូល​ប្រេង​និង​​ឧស្ម័ន​បាន​កើនឡើង​។​

​ឱនភាព​ខ្លាំង​ឡើង​នេះ​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កំពុង​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ចពិភព​លោក​កាន់តែ​ខ្លាំង​ដោយ​រក្សា​តម្លៃ​សម្រាប់​ធនធាន​សំខាន់ៗ​ដូចជា​ប្រេង​ឆៅ​​និង​នី​កែ​ល​ឱ្យ​នៅ​ខ្ពស់ បើទោះបីជា​ធនធាន​ទាំងនេះ​បាន​ថយចុះ​តម្លៃ​ពី​ការ​ឡើងថ្លៃ​ក្នុង​ឆ្នាំ ២០២២ ក៏ដោយ​។​

​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​របស់​កូរ៉េខាងត្បូង​បាន​កត់ត្រា​ឱនភាព​រយៈពេល​១១​ខែ​ជាប់ៗ​គ្នា ដែល​ជា​រយៈពេល​វែង​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៩៧ នៅពេល​ដែល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ជិត​មក​ដល់​។​

​ការនាំ​ចេញ​បន្ទះ​ឈីប​កុំព្យូទ័រ ដែល​ជា​ផលិតផល​សំខាន់​បំផុត​របស់​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​ជិត​៤៥ ភាគរយ​កាលពី​ខែ​មុន​ធៀប​នឹង​ឆ្នាំ​មុន ដោយសារតែ​តម្រូវ​ការធ្លាក់​ចុះ​និង​តម្លៃ​បន្ទះ​ឈីប​ធ្លាក់ចុះ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​របស់​កូរ៉េខាងត្បូង​។​

​ទិន្នន័យ​ពាណិជ្ជកម្ម​នេះ​ត្រូវបាន​ចេញ​ផ្សាយ​បន្ទាប់ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung Electronics បាន​រាយការណ៍​ថា​ប្រាក់ចំណេញ​របស់​ខ្លួន​សម្រាប់​ត្រីមាស​ចុងក្រោយ​បាន​​ធ្លាក់​ចុះ​ជិត ៧០ ភាគរយ នៅក្នុង​អ្វីដែល​ខ្លួន​ពណ៌នា​ថា​ជា​បរិយាកាស​អាជីវកម្ម​ដែល​កាន់តែ​យ៉ាប់យ៉ឺន​បំផុត​សម្រាប់​ផលិតផល​បន្ទះ​ឈីប​និង​ផលិតផល​អេឡិចត្រូ​និក​ផ្សេង​ទៀត​របស់​ខ្លួន​។​

​ការផលិត​បន្ទះ​ឈីប​គឺ​មាន​លក្ខណៈ​ជា​វដ្ត​កម្រិត​ខ្ពស់​មួយ ហើយ​ឧស្សាហកម្ម​បច្ចេកវិជ្ជា​បាន​ផ្លាស់​ប្តូរ​ពី​កង្វះខាត​បន្ទះ​ឈីប​យ៉ាងធ្ងន់ធ្ងរ​ទៅ​ជា​សម្បូរហូរហៀរ​។​

​ក្រុមហ៊ុន Samsung​បាន​និយាយថា តម្លៃ​បន្ទះ​ឈី​បបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ចំ​ពេល​តម្រូវការ​កំពុង​ដាំ​ក្បាល​ចុះ ខណៈ​អតិថិជន​កែសម្រួល​ស្តុករ​បស់​ពួកគេ ក្នុងពេល​ប្រឈមមុខ​នឹង​”​ភាព​មិន​ច្បាស់​​លាស់​កាន់តែ​ស៊ីជម្រៅ​” នៅក្នុង​សេដ្ឋកិច្ចពិភពលោក ជា​បញ្ហា​មួយ​ដែល​ក្រុមហ៊ុន​និយាយ​ថា​ទំនងជា​នឹង​បន្លាយពេល​រហូតដល់​ត្រីមាស​នេះ​។​

​កាលពី​ថ្ងៃ​ពុធ​ដដែល ក្រុមហ៊ុន SK Hynix ដែល​ផលិត​បន្ទះ​ឈីប​ដ៏​ធំ​មួយ​របស់​កូរ៉េ​ខាងត្បូង បាន​រាយការណ៍​ពី​ការខាតបង់​ប្រតិបត្តិការ​ចំនួន ១,៧ ទ្រី​លាន​វ៉ុន (១,៤ ពាន់​លាន​ដុល្លារ​)​សម្រាប់​រយៈពេល​​ពី​ខែ​តុលា​ដល់​ខែ​ធ្នូ ដែល​ជា​ឱនភាព​ប្រចាំ​ត្រីមាស​ដំបូងបង្អស់​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១២៕

​កុងតឺន័រ​កំពុង​លើក​ដាក់​នៅ​កំពង់ផែ​ប៊ូសាន​ដ៏​ធំ​របស់​កូរ៉េ​ខាងត្បូង

Post navigation