Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កូរ៉េខាងត្បូងងាកទៅរកចិនអោយជួយនិងថា​«មានតែចិន​អាច​កែប្រែ​ឥរិយាបទ​របស់​កូរ៉េខាងជើង​»

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ដោយ​អំពាវនាវ​នាវ​អោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជួយ​ទាក់ទាញ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​កុំអោយ​បន្ត​អភិវឌ្ឍ​កម្មវិធី​កាំជ្រួច​និង​នុយក្លេអ៊ែរ ប្រធានាធិបតី​កូរ៉េ​ខាង​​ត្បូង​លោក យូ​ន ស៊ុក​យ៉ូល បាន​និយាយ «​ចិន​មិន​ត្រឹមតែ​មាន​ការទទួលខុសត្រូវ​តែ​មាន​សមត្ថភាព​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​ឥរិយាបទ​របស់​កូរ៉េខាងជើង​»​។​

លោក យូ​ន ស៊ុក​យ៉ូល បានបញ្ជាក់ថា កូរ៉េខាងត្បូងនិងដៃគូនឹងឆ្លើយតបជាមួយនឹង«អ្វីដែលមិនធ្លាប់មានពីមុន»បើកូរ៉េខាងជើបន្តសាកល្បងនុយក្លេអ៊ែរ

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​ចន្ទ លោក​យូ​ន​បាន​ទទូច​សុំ​អោយ​ចិន ដែល​ជា​សម្ពន្ធមិត្ត​ជិតដិត​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង បំពេញ​ការទទួលខុសត្រូ​វ​របស់ខ្លួន​​ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សិទ្ធ​វ៉េតូ​មួយ និង​ថា​«​ការ​មិន​បាន​បំពេញ​ការទទួលខុសត្រូវ​បែប​នេះ​នឹង​នាំ​ដល់​ការហូរ​ចូល​ទ្រព្យ​យោធា​មកកាន់​តំបន់​នេះ​»​។​

​លោក​បាន​បន្ថែមថា​«អ្វី​ដែល​ប្រាកដ​គឺថា ចិន​មាន​សមត្ថភាព​ប្រើ​ឥទ្ធិពល​លើ​កូរ៉េខាងជើង និង​ចិន​មាន​ការទទួលខុសត្រូវ​ក្នុង​ការចូលរួម​ដំណើរការ​នេះ​។​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​សំរេច​​ចិត្ត​ថា​តើ​ខ្លួន​នឹងប្រើ​ឥទ្ធិពល​នេះ​ដើម្បី​សន្តិភាព​និង​ស្ថិរភាព​ដែរ​ឬ​អត់​»​។​

​លោក​យូ​ន​កាន​កត់សំគាល់ថា​« អំពើ​របស់​កូរ៉េខាងជើង​កំពុង​នាំ​ទៅ​កាន់​ការបង្កើន​ចំណាយ​យោធា​នៅក្នុង​ប្រទេស​មួយចំនួន​ជុំវិញ​តំបន់ រួម​មាន​ជប៉ុន​និង​ការបញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​អាម៉េរិក​​បន្ថែម​។​វា​ជា​ផលប្រយោជន៍​ចិន​ទេ​ក្នុង​ការខិតខំ​ទាក់ទាញ​អោយ​កូរ៉េខាងជើង​រំសាយ​ចោល​នុយក្លេអ៊ែរ​»​។​

​សូមបញ្ជាក់​ថា​បន្ទាប់ពី​ធ្វើ​ការសាកល្បង​កាំជ្រួច​ក្នុង​ល្បឿន​ញឹកញាប់​បំផុត​នៅ​ឆ្នាំ​២០២២ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​សប្តាហ៍​នេះ​បាន​និយាយថា​ប្រទេស​លោក​មាន​បំណង​ប្រែ​ក្លាយខ្លួន​ទៅ​​ជា​មហាអំណាច​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​នៅលើ​លោក នៅពេល​មន្ត្រី​កូរ៉េខាងត្បូង​និង​អាម៉េរិក​និយាយថា រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​អាច​ត្រៀម​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់​ខ្លួននិង​ជា​​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​លោក យូ​ន ស៊ុក​យ៉ូល ជួប​សម​ភាគី​ចិន​នៅក្រៅ​ជំនួប​កំពូល​នៅ​កោះ​បាលី​កាលពីពេល​ថ្មីៗ​

​ទាំង​អាម៉េរិក​និង​កូរ៉េខាងត្បូង បាន​យល់ស្រប​គ្នា​ថា​នឹង​បញ្ជូន​«​ទ្រព្យ​យុទ្ធសាស្ត្រ​»​អាម៉េរិក​បន្ថែមទៀត ដូចជា​នាវា​ដឹក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​ឆ្ងាយម​កកាន់​តំបន់ តែ​លោក​យូ​ន​​បាន​និយាយថា លោក​មិន​រំពឹងថា​នឹង​មានការកែប្រែ​ចំនួន​ទាហាន​អាម៉េរិក​ចំនួន​២៨.៥០០​នាក់​ដែល​កំពុង​ឈរជើង​នៅ​កូរ៉េខាងត្បូងនោះ​ទេ​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​កូរ៉េ​ខាងត្បូង​និង​ដៃគូ​នឹងធ្វើ​អ្វី​ក្នុងករណី​ដែល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មី លោក​យូ​ន​បាន​តប​ថា​«​ចម្លើយ​តប​មួយដែល​មិន​ធ្លាប់​មាន​ពី​មុន​។​វា​មិន​ឆ្លាត​ទាល់​​តែ​សោះ​សំរាប់​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់ខ្លួន។​យើង​ត្រូវតែ​ឆ្លើយតប​ព្រម​គ្នា​និង​សហការគ្នា​»៕

Post navigation