Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឡាន​អនាគត​? រថយន្ត​អគ្គិសនី BMW i7​តម្លៃ​ជាង​១៣​ម៉ឺន​ដុល្លារ​មាន​អេក្រង់​មើល​ភាពយន្ត​លាតសន្ធឹង​ចេញពី​លើដំបូល(វីដេអូ)​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ថ្ងៃ​នៃ​ការដណ្តើម​គ្នា​អង្គុយ​កៅអី​ខាង​មុខ​អាច​នឹង​ចប់​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​ក្រុមហ៊ុន BMW​ដែល​បាន​នាំ​យក​កៅអី​ខាងក្រោយ​ទៅកាន់​កម្រិត​​ថ្មី​មួយទៀត​នៅក្នុង​រថយន្ត​ឆ្លាត​វៃ​បច្ចេកវិជ្ជា​ខ្ពស់​របស់​ខ្លួន​តម្លៃ ១១០.០០០ ផោន (១៣៦.០០០ ដុល្លារ )​។​

​រថយន្ត​អគ្គិសនី​ពេញលេញ​ថ្មី BMW i7​គឺ​មាន​ការតភ្ជាប់​ប្រព័ន្ធ 5G ការបញ្ចេញ​ពន្លឺ​សម្រាប់​អារម្មណ៍​នៅ​ខាង​ក្នុង​រថយន្ត និង​អេក្រង់​ភាពយន្ត​ធំ​ទូលាយ​នៅ​ខាងក្រោយ​។​

​អេក្រង់ 8K ដែល​មាន​ទំហំ ៣២x៩ អ៊ី​ញ នឹង​លៀន​ចេញពី​ដំបូល​នៅពេល​ចុច​ប៊ូ​តុង​មួយ ហើយ​ចាក់​វីដេអូ​ពី Netflix, YouTube និង​បណ្តាញ​ជាច្រើន​ទៀត​។​

BMW i7 ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ស៊េរី​រថយន្ត​ត្រកូល BMW 7 ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​តាំងពី​ឆ្នាំ ១៩៧៧​។​

​យោង​តាម​ក្រុមហ៊ុន​នេះ រថយន្ត​ថ្មី​នេះ​បាន​កំណត់​អត្ថន័យ​ឡើងវិញ​នូវ​ពាក្យ​ប្រណីត​ភាព “​ជាមួយនឹង​កម្រិត​ថ្មី​នៃ​ថាមពល​អគ្គិសនី និរន្តរភាព និង​ឌីជីថល​ភាវូបនីយកម្ម​”​។​

​ក្រុមហ៊ុន BMW បាន​និយាយថា “​ស៊េរី​រថយន្ត BMW 7 ថ្មី​តំណាងឱ្យ​ការបោះ​ជំហាន​យ៉ាងសំខាន់​ពី​ស៊េរី​រថយន្ត​ជំនាន់​មុន​ដ៏​ល្បី​របស់​វា ជាមួយ​នឹង​លក្ខណៈ​ពិសេស​ច្នៃប្រឌិត​ថ្មី ដែល​រចនា​ឡើង​ដើម្បី​ផ្តល់​នូវ​ភាព​រីករាយ​ក្នុង​ការបើកបរ​ដ៏​មិន​គួរឱ្យ​ជឿ ការផ្តល់​ផាសុកភាព​ក្នុង​ការបើកបរ​ផ្លូវ​ឆ្ងាយ និង​បទពិសោធន៍​ឌីជីថល​ដ៏​ទំនើប​”​។​

​រហូតមកទល់​ពេលនេះ លក្ខណៈ​ពិសេស​ដែល​មាន​មោទនភាព​បំផុត​របស់​រថយន្ត BMW i7 គឺ អេក្រង់​ភាពយន្ត​ទំហំ ៣២x៩ អ៊ី​ញ ដែល​ពិត​ជា​ធំ​ទូលាយ មាន​រាង​ស្ទើរតែ​ដូច​បន្ទះ​ឈើ​ឬ​ក្តារបន្ទះ​ពិតៗ​។​

​រថយន្ត​នេះ​អាច​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល ៤,៧ វិនាទី ដោយសារ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​របស់​វា ដែល​ម៉ូទ័​រមួយ​ផ្តល់​ថាមពលដល់​កង់​មុខ និង មួយទៀត​ផ្តល់​ថាមពល​ដល់​កង់​ក្រោយ​។​

​វា​មាន​ល្បឿន​កំពូល ២៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បើក​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ ដោយ​ការ​សាក​ភ្លើង​ពេញ​ម្តងៗ​ចំណាយ​ពេល​ត្រឹម ៣០ នាទី​ប៉ុណ្ណោះ​៕

រថយន្ត​អគ្គិសនី BMW i7 មាន​អេក្រង់​មើល​កុន​នៅ​កៅអី​ក្រោយ​ដ៏​ប្រណីត

Post navigation