Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លី​គ​អាជីព​កីឡា​អេឡិចត្រូនិក​ចាប់ផ្ដើម​វគ្គ​Regular

Views: 1

ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​អេឡិចត្រូនិក​លី​គ​អាជីព MPL-KH Pro League នៃ​វិញ្ញាសា Mobile Legends: Bang Bang ពេលនេះ​បាន​ឈានដល់​វគ្គ MPL-KH Autumn Split ដែល​បានចាប់ផ្ដើម​ការប្រកួត​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ (Regular) កាលពី​ចុង​សប្ដាហ៍​កន្លងទៅបន្ទាប់ពី​បញ្ចប់​ការប្រកួត​វគ្គ Spring Split កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២២​។​

ការប្រកួត​នេះ​គឺជា​វគ្គ​ប្រជុំ​ដោយ​ក្រុម​ខ្លាំងៗ ដោយមាន​បេក្ខភាព ៨​ក្រុម​ចូលរួម ដែល​ត្រូវ​ប្រកួត​វគ្គ Regular ចាប់ពី​ថ្ងៃទី​៦ ខែសីហា រហូតដល់​ថ្ងៃទី​៤ ខែកញ្ញា មុន​បន្ដ​ការប្រកួត​វគ្គ​ខ្វែង (Play-Off) ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា និង​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២ ខែតុលាឆ្នាំ​២០២២ ខាងមុខ​។​

ក្នុងការ​ប្រកួត MPL-KH Pro League វគ្គ Autumn Split នេះដែរ គឺជា​ការប្រកួត​កាន់តែ​ប្លែក និង​អស្ចារ្យ ដើម្បី​បង្កើន​គុណភាព សមត្ថភាព បច្ចេកទេស និង​ជំរុញ​ការអភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា​ក្នុ​គោល បំណង​ស្វែងរក​ក្រុម​មាន​សមត្ថភាព​ខ្ពស់​ចេញទៅ​ប្រកួត​កម្រិត​ពិភពលោក​នា​ចុងឆ្នាំ​២០២២​និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ​ទៀត​។​

Mobile Legends :Bang Bang​គឺជា​វិញ្ញាសា​ដែល​ពេញនិយម​ដោយមាន​ការលេង​ច្រើន​ពី​សំណាក់​កីឡាករ ​អេឡិចត្រូនិក​លើ​ពិភពលោក​ជាក់ស្ដែង​នៅ​កម្ពុជា​ក៏​តែងមាន​ការរៀបចំ​នូវ​ការប្រកួត​ជា​បន្ដបន្ទាប់​ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ឲ្យ​មាន​គុណភាព​កម្រិត​ខ្ពស់ ដើម្បី​មានលទ្ធភាព​ចូលរួម​ប្រកួត​ថ្នាក់​តំបន់ និង​អន្ដរជាតិ​ទៀតផង​៕​សរន

Post navigation