Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លន បញ្ញា ទៅប្រកួត Kick-Boxing នៅចិន

Views: 2

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ អ្នកប្រដាល់កម្ពុជា លន បញ្ញា ដែលជាម្ចាស់មេដាយប្រាក់ ស៊ីហ្គេមលើកទី២១ នៅវៀតណាមនោះ នៅថ្ងៃទី៣ កុម្ភៈ ២០២៣ ខាងមុខនេះ ​នឹងចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំមួយ ដែលរៀបចំដោយ​ទូរទស្សន៍ហ័រណាន នៃប្រទេសចិន។

នេះជាលើកដំបូងហើយ ដែលកម្ពុជា បញ្ជូនអ្នកប្រដាល់ ទៅប្រកួតនៅចិន តាមរយៈ ក្លិបប្រដាល់ Long Hai របស់ចិន។ ក្លិប Long Hai របស់ចិន ចង់បានអ្នកប្រដាល់ កម្ពុជាច្រើនរូប ទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏ធំនេះ តែដោយសារល័ក្ខខ័ណ្ឌ និងពេលវេលាចង្អៀតនោះ ទើបកម្ពុជា សម្រេចបញ្ជូនតែ លន បញ្ញា មួយរូប ទៅចូលរួមប្រកួតនោះ។

បន្ទាប់ពីប្រកួតនៅចិន កម្ពុជានឹងបញ្ជូនអ្នកប្រដាល់ ទៅប្រកួតនៅប្រទេសក្រិក ហើយ បន្ទាប់ពីស៊ីហ្គេម គឺអំឡុងខែមិថុនា កម្ពុជាបញ្ជូនអ្នកប្រដាល់ ៤ រូប ទៅប្រកួតនៅអាមេរិក និង ៤ រូប ទៅប្រកួតនៅបារាំង។

លោក Guo Yang ប្រធានក្លិបប្រដាល់ Long Hai នឹងជួយផ្សព្វផ្សាយប្រដាល់ គុនខ្មែរ នៅលើឆាកអន្តរជាតិ តាមរយៈ ការនាំអ្នកប្រដាល់ខ្មែរ ទៅប្រកួតនៅចិន៕/V/R

Post navigation