Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ល្ងាចថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣និងកីឡាជនពិការជាតិលើកទី១

Views: 4

ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី១នៅវិមានពហុកីឡដ្ឋានជាតិមរតកតេ ជោ។

ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ។ព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងកីឡាប៉ារ៉ាឡាំពិកលើកទី១គឺជាការត្រៀមខ្លួននិងជាការវាស់ស្ទង់សមត្ថភាពមន្ត្រីបច្ចេកទេសនិងអត្តពលិកមុនពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល​កម្ពុជា​រង​ចាំ​ធ្វើ​ជា​ម្ចាស់​អស់​រយៈ​ ៦៤​ឆ្នាំ​មក​ហើយក្នុងវិស័យកីឡារបស់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តងដោយលើកទី១នៅឆ្នាំ២០១៦និងលើកទី២នៅឆ្នាំ២០១៨ ។ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានអាក់ខានរៀបចំនៅឆ្នាំ២០២០ដោយសារវិបត្តិជំងឺកូវីដ -១៩ ។

ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០២២នេះធ្វើឡើងក្រោមគោលដៅសំខាន់ៗផ្តល់ឱកាសដល់អត្ដពលិកជាតិបានវាស់ស្ទង់សមត្ថភាពដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមក៏ដូចជាផ្តល់ ឱកាសដល់មន្រ្តីបច្ចេកទេសរបស់សហ ព័ន្ធកីឡាជាតិបានអនុវត្តជាក់ស្តែងទទួលបានចំណេះដឹងនិងបទពិសោធន៍ ។ គណៈកម្មការរៀបចំការប្រកួតទទួលបានចំណេះដឹងនិងបទពិសោធន៍ក្នុងការរៀបចំការប្រកួត និងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតដើម្បីឆ្ពោះទៅឆ្នាំ២០២៣ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថានៅក្នុងការបើព្រឹត្តិការណ៍កីឡាជាតិលើកទី៣ថាការប្រកួតកីឡាជាតិលើកទី៣រៀបចំ ឡើងនៅរាជធានីភ្នំពេញ,ខេត្តកំពត, ព្រះសីហនុ, កែបនិងខេត្តសៀមរាប លើ៣៨ប្រភេទកីឡា, ៣៥៦ វិញ្ញាសា,និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់ ។ដោយឡែកការប្រកួត កីឡាជនពិការជាតិលើកទី១មានប្រតិភូកីឡាមក ពីរាជធានី-ខេត្តចំនួន១៥ សរុប២២២នាក់, មាន០៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹកបាល់បោះ ជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុនិង បូស្យា។

លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានគូសបញ្ជាក់ដែរថាព្រឹត្តិការប្រកួតកីឡាជាតិនិងកីឡាជនពិការជាតិនេះមានក្នុងគោលដៅលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតកម្រិតជាតិនិងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អនិងដណ្តើមមេ ដាយឱ្យបានច្រើននៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេសដែល បានបណ្តុះបណ្តាលរួចហើយដោយផ្តល់ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំនិងការកាត់សេចក្តីការប្រកួតជាក់ស្ដែងនៅលើទីលានប្រកួត។

ព្រឹត្តិការណ៍នេះក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួតនិងវាស់ស្ទង់គុណផលកីឡាព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានី ខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម,តាមដាននិងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។ព្រឹត្តិការណ៍ នេះក៏ជាការសាកល្បងការរៀបចំពិធីបើកនិងពិធីបិទសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅឆ្នាំ២០២៣ ផងដែរ។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ។

តាមរបាយការណ៍ក្រសួង អប់ រំយុវជននិងកីឡា ការដណ្ដើមបានជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រកួតជាអន្តរជាតិវិស័យកីឡា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់និងមានវឌ្ឍនភាពល្អប្រសើរទាក់ទិននឹងគុណភាពកីឡាករ -កីឡាការិ នី ។ ក្រោយ​ការ​ប្រកួត​ដំណើរការ​បាន​ ១០​ថ្ងៃ ក្រសួងមហាផ្ទៃ​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ ​១ ជាមួយ​មេដាយ​សរុប​១៦១ ក្នុង​នោះ​មាស​៨២ ប្រាក់​៣៩ និង​សំរឹទ្ធ​៤០ តាម​ពីក្រោយ​ដោយ​ក្រសួងការពារជាតិដែល​ទទួល​បាន​មេ ដាយ​សរុប​៧៩ ក្នុង​នោះ​មាស​៣៦ ប្រាក់​១៩ និង​សំរឹទ្ធ​២៤ ។ លេខ​៣ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​មេដាយ​សរុប​៦៩ មាស​២៥ ប្រាក់​២៤ និង​សំរឹទ្ធ​២០។ លេខ​៤ ខេត្តកណ្តាលមេដាយ​សរុប​៧៧ មាស​២១ប្រាក់​១៩និង​សំរឹទ្ធ​៣៧ ។ លេខ​៥ខេត្តសៀមរាបមេដាយ​សរុប​៤៦ មាស​១៣ ប្រាក់​១៩ និង​សំរឹទ្ធ​១៤។ លេខ​៦ ខេត្តព្រៃ វែងមេដាយ​សរុប​៥១ មាស​១២ ប្រាក់​១៨ និង​សំរឹទ្ធ​២១​។លេខ​៧ រាជធានី​ភ្នំពេញ មេដាយ​សរុប​៦៧ មាស​១០ ប្រាក់​២១ និង​សំរឹទ្ធ​៣៦។លេខ​៨ ខេត្តស្វាយរៀង មេដាយ​សរុប​៣១មាស​១០ ប្រាក់​១៥ និង​សំរឹទ្ធ​៦។លេខ​៩ ខេត្តកំពត មេដាយ​សរុប​២៣ មាស​៩ ប្រាក់​៦ និង​សំរឹទ្ធ​៨។លេខ​១០ ខេត្តតាកែវ មេដាយ​ សរុប​១៥ មាស​៩ ប្រាក់​២ និង​សំរឹទ្ធ​៤ ។លេខ​១១ខេត្តកំព ង់ចាមមេដាយ​សរុប​៣៤ មាស​៨ ប្រាក់​៨ និង​សំរឹទ្ធ​១៨ ។លេខ​១២ ខេត្តកំពង់ឆ្នាំង មេដាយ​សរុប​៤០ មាស​៦ ប្រាក់​១០ និង​សំរឹទ្ធ​២៤។លេខ​១៣ ខេត្តបាត់ដំបង មេដាយ​សរុប​៣០ មាស​៦ ប្រាក់​៨ និង​សំរឹទ្ធ​១៦​។លេខ​១៤ ខេត្ត​កែបមេដាយ​សរុប​១៨មាស​៦ប្រាក់​ ៦ និង​សំរឹទ្ធ​៦។លេខ​១៥ ខេត្ត​ប៉ៃលិន មេដាយ​សរុប​៣០មាស​៥ ប្រាក់​៩ និង​សំ​រឹ​ត្ធ​១៦។ ខេត្តកំពង់ ស្ពឺ មេដាយ​សរុប​២៧ មាស​៤ ប្រាក់​១០ និង​សំរឹទ្ធ​១៣ ។លេខ​១៧ខេត្ត​ព្រះ​សីហ​នុមេដាយ​សរុប​២០មាស​៤ ប្រាក់​៨ និង​សំរឹទ្ធ​៨។ លេខ​១៨ខេត្តក្រចេះមេដាយ​សរុប​៧មាស​៤ ប្រាក់​៣។លេខ​១៩ខេត្ត​ខេត្តស្ទឹងត្រែងមេដាយ​ សរុប​២១ មាស​៣ប្រាក់​៨ និង​សំរឹទ្ធ​១០។លេខ​២០ខេត្តពោធិ៍សាត់មេដាយ​សរុប​១១ មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​៥។លេខ​២១ខេត្តកោះកុង មេដាយ​សរុប​១០មាស ​២ ប្រាក់​៤ និង​សំរឹទ្ធ​៤។ លេខ​២២ ខេត្ត​ត្បូងឃ្មុំមេដាយ​សរុប​១៦មាស​១ប្រាក់​៨និង​សំរឹទ្ធ​៧។ លេខ​២៣ ខេត្តព្រះវិហារ មេដាយ​សរុប​៣ មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១។លេខ​២៤ខេត្ត​រតនគីរី មេដាយ​សរុប​៣ មាស​១ ប្រាក់​១ និង​សំរឹទ្ធ​១។ លេខ​២៥ ខេត្តបន្ទាយមានជ័យ មេដាយ​សរុប​១៧ ប្រាក់​៨ និង​សំរឹទ្ធ​៩។លេខ​២៦ ខេត្តកំពង់ធំ មេដាយ ​សរុប​៦ ប្រាក់​១ និង​សំរឹទ្ធ​៥ ។ លេខ​២៧ ខេត្ត​មណ្ឌល​គី​រី មេដាយ​សរុប​៥ ប្រាក់​១ និង​សំរឹទ្ធ​៤ និង​ លេខ​២៨ ខេត្តឧត្តរមានជ័យមាន​មេដាយ​ប្រាក់​១​ ៕

Post navigation