Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ពេជ សោភ័ន៖ កម្ពុជាយើងពិតជាមានភ័ព្វសំណាង ដែលមានប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ

Views: 1

ដោយ៖ដេប៉ូ/តាកែវ៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា បើយើងក្រឡេកមកមើលការកសាងហេដ្ឋារចនាសម្ព័ន្ធវិញ យើងឃើញថាកម្ពុជា គឺជាប្រទេសដែលបាន និងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរងការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធ ដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន។


លោកបណ្ឌិត ពេជ សោភ័ន ថ្លែងបែបនេះក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ០១ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងពិធីនេះដែរ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ហេង សួរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពោធិ៍រំចាក ក្រុមប្រឹក្សាឃុំពោធិ៍រំចាក នគរបាលឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ មេភូមិ អនុភូមិ ប្រជាការពារ និងប្រជាពលរដ្ឋឃុំពោធិ៍រំចាកទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងឃុំ គឺបានប្រែក្លាយឃុំនេះឱ្យមានការអភិវឌ្ឍរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រ។

ជាមួយគ្នានេះលោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា ការរីកសុះសាយ នៃសមិទ្ធផលលើគ្រប់វិស័យនៅទូទាំងស្រុកព្រៃកប្បាសទាំងមូល ទាំង ផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ដែលសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម ដែលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

លោក បណ្ឌិត ពេជ សោភ័ន ថ្លែងថា នេះបង្ហាញឱ្យឃើញថា ផ្តើមចេញពីសន្តិភាពពេញលេញដែលយើងរកបានដោយលំបាក គឺយើងមានការប្រឹងប្រែងខ្លាំងណាស់ ទម្រាំប្រទេសយើងមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរទៅមកគ្រប់ទីកន្លែងដូចសព្វថ្ងៃនេះ ព្រោះថានៅសម័យដែលយើងមានសង្រ្គាម ប្រទេសយើងបានទទួលរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុង ដោយសារតែការបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ទន្ទឹមជាមួយគ្នានេះ ​ លោកបណ្ឌិតបានបញ្ជាក់ផងថា៖សម្តេចតេជោនាយករដ្ឋមន្រ្តីកំពុងតែរៀបចំដាក់ឱ្យមានការសិក្សាលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រ ដោយការសិក្សានេះ នឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ ដោយសារនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងថវិកាជាតិរួចស្រេចទៅហើយ ដូច្នេះមិនអាចបញ្ចូលផែនការនេះបានទេ។ សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរ៉ាប់រង សម្រាប់សិស្សដែលទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគេទៅបណ្ដុះបណ្ដាល ដោយមិនបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋនឹងមានការឧបត្ថម្ភថវិកាដល់ពួកគេថែមទៀត។

​ផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនបានរស់នៅដ៏សុខសាន្តនិងមានជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវរួមគ្នាប្រឆាំងដាច់ខាតមិនឱ្យពួកអ្នកនយោបាយជ្រុលនិយម និងជនក្បត់ជាតិ ដែលតែចិញ្ចឹមចិត្ត ចង់បានអំណាចតាមរូបភាពយកលេសប្រជាធិប្បតេយ្យ និងសិទ្ធិមនុស្សធ្វើជាខែល តែប្រព្រឹត្តនូវសកម្មភាព និងទង្វើរសាបព្រោះនូវមនោគមវិទ្យាដ៏គ្រោះថ្នាក់៕ N

Post navigation