Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ពុយ គា ៖ការបញ្ជ្រាបក្រមសីលធម៌ វិជ្ជាជីវៈ ដល់អ្នកសារពត៌មាន ជាការចាំបាច់

Views: 2

ដោយៈសុផល/ភ្នំពេញ៖«បច្ចុប្បន្នក្លិបអ្នកកាសែតកម្ពុជា(CCJ)មានសមាជិកជាង៥០០នាក់។ក្លិបបាននិងកំពុងគិតគូរអំពីបេសកកម្មសម្រាប់​​រយៈពេល៣ឆ្នាំទៅមុខទៀត។ការបណ្ដុះ​បណ្ដាល​ទៅដល់អ្នកសារពត៌មានគឺជាអាទិភាពមួយដ៏សំខាន់»។

នេះជាការលើកឡើងរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជានៅក្នុងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ នាយ​​កអាណត្តិទី៧ (២០២៣-២០២៦)កាលពីរសៀលថ្ងៃទី២៧ ខែមករា នៅភោជនីយដ្ឋាន បឹងមាសខណ្ឌជ្រោយ​ចង្វាររាជធានី​ភ្នំពេញ។

លោកបានមានប្រសាសន៍ទៀតថា៖«មានព្រឹត្តិការណ៍ព័ត៌មានមួយចំនួនបានធ្វើឲ្យកក្រើកពេញផ្ទៃប្រទេសក្នុងពេលថ្មីៗនេះ ដូច្នេះចាំបាច់ទាមទារឲ្យមានការអប់រំនិងបណ្ដុះបណ្ដាលអំពីក្រមសីលធម៌ក្រមវិជ្ជាជីវៈហើយក្លិបអ្នកកាសែតកម្ពុជានឹងបញ្ជ្រាបក្រមសីលធម៌ឲ្យបានច្រើនទៅដល់អ្នកសារព័ត៌មាន»។

ទាក់ទងទៅនឹងការបណ្ដុះបណ្ដាលនេះដែរ លោក ពុយ គា ​បានបញ្ជាក់ថា ក្រសួងប្រៃសណីយនិងទូរគមនាគមន៍នឹនឹង​ជួយ​លើការបណ្ដុះបណ្ដាលខាងវិស័យឌីជីថលហើយក៏នឹងមានការអញ្ជើញអ្នកជំនាញមកចែករំលែកទាក់ទងទៅនឹងSocial Media ដូចជាជា tik tok ឬក៏ facebook ជាដើម។ ក្រៅពីនេះ នឹងមានការបណ្តុះបណ្តាលជាច្រើនទៀត។

ជាមួយគ្នានោះដែរលោកប្រធានក្លិបអ្នកកាសែតកម្ពុជាក៏បានរម្លឹកនិងថ្លែងអំណរគុណទៅដល់អតីតប្រធានក្លឹបអ្នកកាសែត កម្ពុជានិងជានិពន្ធនាយកកាសែតរស្មីកម្ពុជាលោកប៉ែនសមិទ្ធិដែលជាស្ថាបនិកដំបូងគេហើយបន្តមកទៀតបានលោកប៉ែន បូណា បានរួមចំណែកយ៉ាងច្រើនជួយដឹកនាំក្លឹបនិងជួយទៅដល់អ្នកសារពត៌មាន។

ក្នុងនាមជាប្រធានក្លិបថ្មី លោកពុយ គា បានសន្យាថានឹងបន្តធ្វើអ្វីៗដែលជាប្រយោជន៍ដល់អ្នកសារព័ត៌មាននិងព្យាយាម​ចែករំលែកចំណេះដឹងបទពិសោធន៍តាមដែលអាចធ្វើទៅបាន។

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន បានថ្លែងក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកអាណត្តិទី៧​​របស់ ក្លិបអ្នកកាសែតថា៖រយៈពេល៣០ឆ្នាំមកហើយក្លិបអ្នកកាសែតកម្ពុជាគឺជាអង្គការមួយជាដៃគូដ៏ល្អបំផុតរបស់ក្រសួងព័ត៌មាន។ក្រសួងព័ត៌មានជានិច្ចកាលតែងតែរើសយកក្លឹបអ្នកកាសែតកម្ពុជាជាតំណាងសារព័ត៌មានកម្ពុជាទាំងមូល។ក្លឹបអ្នកកាសែតកម្ពុជាសម្បូរទៅដោយធនធាន មានវិន័យ មានការអប់រំនិងការបណ្ដុះបណ្ដាលល្អ។

លោករដ្ឋមន្ត្រីបានបន្តថា៖លោក ពុយ គា ដែលបានត្រូវជ្រើសរើសជាប្រធានក្លិបអ្នកកាសែតកម្ពុជា​ជំនួស លោក ប៉ែន បូណា ដែលទៅកាន់តំណែងជារដ្ឋលេខាធិការក្រសួងពត៌មាននោះជាអ្នកកាសែតជើងចាស់មានបទពិសោធន៍ទាំងថ្នាក់ជាតិនិងអន្តរជាតិ។

លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា៖នៅពេលខាងមុខគឺនឹងមានការបើកវគ្គបង្រៀនបណ្ដុះបណ្ដាលអ្នកកាសែតអនឡាញដើម្បីឲ្យពួកគាត់បានយល់ពីក្រមសីលធម៌និងវិជ្ជាជីវៈសារពត៌មានហើយនឹងអញ្ជើញខាងនគរបាលនិងខាងក្រសួងយុត្តិធម៌​មកនិយាយអំពីច្បាប់មួយចំនួនដើម្បីឲ្យអ្នកកាសែតសួរដេញដោល។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានជំនាន់​ក្រោយៗ ត្រូវចាំថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់ការពារយើង ។

លោកបានប្រសាសន៍ រំលឹកករណីកើតឡើងថ្មីៗនេះ នៅលើស្ពានជ្រោយចង្វា ដែលទាមទារឱ្យអ្នកសារព័ត៌មាន ត្រូវចងចាំ និងបញ្ជៀសកុំឱ្យខុសនូវក្រមសីលធម៌ ព្រោះបើអ្នកកាសែតម្នាក់ខុសក្រមសីលធម៌ វាមិនមែនប៉ះពាល់តែយើងម្នាក់នោះទេ វាអាចប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូ អ្នកកាសែតដទៃ ។

គួរជម្រាបថា៖សរុបលទ្ធផលនៃការបោះឆ្នោតដែលមានសមាជិកអ្នកសារព័ត៌មានមកពីស្ថាប័ននានាចូលរួមបោះឆ្នោតសរុបចំនួនចំនួន ២៨១ នាក់ក្នុងនោះបានបោះឆ្នោតយល់ព្រមជ្រើសរើសគណៈកម្មាធិការនាយកសម្រាប់អណ្ដិតទី៧ នេះចំនួនជិត ២៧៧ នាក់ និងសន្លឹកឆ្នោតមិនបានការ២ សន្លឹក និងអនុប្បវាទចំនួន ២ សន្លឹក។

សមាជិកគណៈកម្មាធិការនាកយកក្លិបអ្នកកាសែតកម្ពុជាដែលជាប់ឆ្នោត សម្រាប់អណត្តិទី៧ មានចំនួន ៩រូប រួមមាន ១. លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ២. លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ៣. លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤. លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា ៥. លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន CLICK NEWS នៃCBS ៦. លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ ៧. កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM ៨.លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ និង៩. លោក សៅ ភិរុណ អគ្គនាយករង ស្ថានីយវិទ្យុ និងទូរទ្សន៍ BTV៕

Post navigation