Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក គី​ម ជុង​អ៊ុ​ន ទម្លាយ​គោលដៅ​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​ទៅ​កាន់​ពិភពលោក

ព្យុ​ង​យ៉ាង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​លើក​ឡើង​ថា គោលដៅ​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង គឺ​ដើម្បី​ទទួល​បាន​នូវ​កម្លាំង​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​។ ខណៈ​លោក​បាន​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​យោធា​រាប់​សិប​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។ គួររំលឹកថា កូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង

Picture

ការ​ប្រកាស​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក គី​ម បាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ ការ​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប Hwasong-17 ថ្មី ហើយ​បាន​សន្យា​ថា នឹង​ទប់ទល់​នឹង​ការ​គំរា.មកំហែង​ពី​សំណាក់​សហ​រដ្ឋអាមេរិក​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​បង្ហាញ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា កន្លង​ទៅ​។

Picture

ការ​កសាង​កម្លាំង​នុយក្លេអ៊ែរ គឺ​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​រដ្ឋ និង​ប្រជាជន​កូរ៉េ​ខាងជើង ប្រកបដោយ​ទំនុកចិត្ត ហើយ​គោលដៅ​ចុង​ក្រោយ​របស់​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ គឺ​មាន​កម្លាំង​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក ដែល​ជា​កម្លាំង​ដាច់ខាត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Kim នៅ​ក្នុង​ពិធី​ដំឡើង​ឋានន្តរសក្តិ​មន្ត្រី​យោធា​របស់​ខ្លួន​។

Picture

លោក គី​ម បាន​ហៅ​មី​ស៊ី​ល Hwasong-17 ថា ជា​អាវុធ​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក ហើយ​ក៏​ដូច​ជា ដើម្បី​បង្ហាញ​ពី​ការ​តាំងចិត្ត និង​សមត្ថភាព​របស់​កូរ៉េ​ខាងជើង ក្នុង​ការ​កសាង​កងទ័ព​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក គី​ម បាន​និយាយ​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា អ្នក​វិទ្យាសាស្ត្រ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​លោត​ផ្លោះ​ដ៏​អស្ចារ្យ​បំផុត​មួយ ដើម្បី​ឆ្ពោះទៅ​មុខ​ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៃ​ការ​ដំឡើង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​មី​ស៊ី​ល​ផ្លោង​»​។

Picture

នៅ​ក្នុង​ពេលវេលា​នៃ​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ​ខាងជើង គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​កំពូល​ដ៏​មាន​ឥទ្ធិពល​កូរ៉េ​ខាងជើង បាន​ផ្តល់​ពានរង្វាន់​សម្រាប់​មី​ស៊ី​ល Hwasong-17 ជា​មួយនឹង​ចំណងជើង «​វីរៈបុរស​កូរ៉េ​ខាងជើង និង​មេដាយ​ផ្កាយ​មាស រួម​និង​សណ្តាប់ធ្នាប់​នៃ​ទង់ជាតិ​ថ្នាក់​ទី​១» ថែម​ទៀត​ផង​៕

PicturePicturePicture