Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួម ​ជាគណ​អធិបតី ក្នុងកម្មវិធីសប្បុរសធម៌ លើកទី១២ នៅមជ្ឃមមណ្ឌល CKCC ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ពិត ចំណាន រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ សប្បុរសជន និង​សិស្សានុសិស្ស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាច្រើនរូប។

ក្នុងឱកាសអបអរសាទរទិវាសប្បុរសធម៌លើកទី១២ លោក ហ៊ុន ម៉ានី បានយកឱកាស ចូលរួមអបអរសាទខួប ៦៣ ឆ្នាំ នៃកំណើត​សាកលវិទ្យាល័ ​ភូមិន្ទភ្នំពេញ ក៏ដូចជា ធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ លើសកម្មភាពការងារ កន្លងមក ជាពិសេសនិស្សិត ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំទិវាសប្បុរសធម៌ នេះឡើង ជារៀងរាល់ឆ្នាំ ដែលសកម្មភាពទាំងអស់នេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានឡើយ។

ថ្លែងក្នុងពិធីសប្បុរសធម៌ លោកបណ្ឌិត ជេត ជាលី បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ​វត្តមានរបស់លោក ហ៊ុន ម៉ានី ក៏ដូចជាមានមតិសំណេះសំណាល និងថ្លែងអំណរគុណ ដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹ​ប្រែង ក្នុងការរៀបចំ​កម្មវិធីសប្បុរសធម៌នេះឡើង ជារៀងរាល់ឆ្នាំ។

លោកបានបន្តថាៈ កម្មវិធីសប្បុរសធម៌នេះ គឺជាស្នាដៃរបស់ប្អូនៗនិស្សិត នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំឡើង ដោយការស្រលាញ់​វប្បធម៌ និងចូលរួម ចំណែកក្នុងកិច្ចការសង្គម។ លោកបានគូសបញ្ជាក់ថាៈ នេះគឺជាកិត្តិយសថ្មីមួយបន្ថែម ទៀត របស់សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ដែលបានចូលរួមជាមួយយុទ្ធនា Beyond the Games ដើម្បីចូលរួមផ្សព្វផ្សាយ អំពីយុទ្ធនាការនេះ ឱ្យបានកាន់តែទូលំទូលាយ។

នាឱកាសនោះដែរ លោក ពិត ចំណាន បានមានប្រសាសន៍ថាៈ «ទោះក្នុងឯកសណ្ឋានមិន​ដូចគ្នា ប៉ុន្តែយើងមានអាណាព្យាបាលតែមួយ បំណងតែមួយ គោលដៅតែមួយ និងលទ្ធផលតែមួយ ដែលរួមគ្នាធ្វើឡើង ដើម្បីសង្គមជាតិ មាតុភូមិជាតិ»។ លោកបាន បន្តទៀតថាៈ «ជាការពិតណាស់ ការចូលរួមរបស់ប្អូនៗ ពិតជាបានសាយភាយ ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសាធារណជន អំពីអំពើល្អរបស់ប្អូនៗ ក្មួយៗ»៕ V / N

Post navigation