Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ឈាង ចន្ទី អញ្ជើញសាកសួរសុខទុក្ខគ្រួសារសពកុមារី ស្លាប់ដោយសារជំងឺ មហារីកគ្រាប់ឈាម

Views: 2

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងមន្រ្តីក្រោមឱវាទ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខ ក្រុមគ្រួសារសពកុមារី ម៉ុន ពេជ្រលីម៉ី ដែលបានស្លាប់ដោយជំងឺមហារីគ្រាប់ឈាម ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រុមគ្រួសារ បានឱ្យដឹងថាៈ កុមារីនេះ មាន ឈ្មោះ ម៉ុន ពេជ្រលីម៉ី អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ ” ញ ” សាលាបឋមសិក្សាគំរូក្រុង។ កុមារី ពេជ្រលីម៉ី មានជំងឺមហារីកគ្រាប់ឈាមនេះ ចំនួន ២ ឆ្នាំមកហើយ បើទោះបីក្រុមគ្រួសារ បាននាំទៅព្យាបាលយ៉ាងណាក៍ដោយ នៅតែមិនអាចស្រោចស្រង់ជីវិតកុមារីនេះបាននោះទេ ។

រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំង បានធ្វើឱ្យកុមារី ម៉ុន ពេជ្រលីម៉ី បានបាត់បង់ជីវិតតែម្ដង ។

លោក ឈាង ចន្ទី បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងបានចាត់ទុកមរណភាពរបស់កុមារី ម៉ុន ពេជ្រលីម៉ី គឺជាការបាត់បង់ កូន ចៅ ក្នុងសមាជិកគ្រួសារមួយដែលតែងតែបានរស់នៅជួបជុំគ្នា ជាកុមារីដែលជាកូនល្អ សិស្សល្អ និងជាកោសិការសង្គមមួយពោពេញដោយថាមពលសម្រាប់សង្គមគ្រួសារនិងសង្គមជាតិផងដែរ ។

ក្នុងឱកាសនោះ លោក ឈាង ចន្ទី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង និងបាននាំយកអង្ក ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសព កុមារី ម៉ុន ពេជ្រ លីម៉ី ៕/V-PC

Post navigation