Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ជ័យ ចាប ក្លាយជាប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២២-២០២៦

Views: 2

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង ត្រូវបានតែងតាំង ជាប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២២-២០២៦ បន្ទាប់ពីគណៈកម្មាធិការ ប្រតិបត្តិអាណត្តិចាស់ និងអ្នកតំណាងក្លិប សម្រេចចិត្តបោះឆ្នោតគាំទ្រលោក កាន់តំណែង ជាប្រធានទៀត។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ មហាសន្តិបាតសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា អាណត្តិទី៣ ឆ្នាំ២០១៨-២០២២ និងបន្តអាណត្តិទៅ ៤ ឆ្នាំ២០២២-២០២៦ ដោយមានការអញ្ជើញ ចូលរួមពីលោក ជ័យ ចាប លោក ដួង មាសចំរើន អគ្គនាយករងអគ្គនាយដ្ឋានកីឡា តំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយដ្ឋាន។
សម្រាប់ការបោះឆ្នោតជ្រើសរើស អាណត្តិ ៤ ឆ្នាំ២០២២-២០២៦ ចំនួន ១៥ រូប រួមមាន លោក ជ័យ ចាប ជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ជា វណ្ណចាន់ត្រា អនុប្រធានអចិន្ត្រៃយ៍ លោក អៀ ធូ អនុប្រធាន លោក ចំរើន សុផល អនុប្រធាន លោក ប៉ែន សម្បត្តិ អគ្គលេខាធិការ លោក ភាវ ហង្ស លោក តាំង ប៉ូហេង អគ្គលេខាធិការរង លោកស្រី យឹម ឡៃស៊ឹម អគ្គហិរញ្ញិការ លោក ឃី សុខនៅ អគ្គហេរញ្ញិការរង លោក រើន គន្ថា លោក សាន ចិន្តា លោក វ៉ាន់ សាក់សំ លោក កៅ រិទ្ធិ លោក គិម វណ្ណៈ និងលោក ហ៊ុត ហេន ។

ក្រោយពីបញ្ចប់មហាសន្តិបាត អស់លោក ក៏បន្តប្រគល់សញ្ញាប័ណ្ណដល់សិក្ខាកាម សម្រាប់វគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ប្រព្រឹត្តឡើង ក្នុងគោលបំណងធ្វើការពង្រឹង សមត្ថភាពគ្រូបង្ហាត់ និងចៅក្រម និងអាជ្ញាកណ្ដាល សម្រាប់ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ នាថ្ងៃទី១៦ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕ V / N

Post navigation