Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក នេត្រ ភក្រ្តា ដឹកនាំកិច្ចប្រជុំពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ

Views: 9

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃ ភាពគំរាមកំហែង នៃបទល្មើសបរិស្ថាន នៃអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ កិច្ចប្រជុំនេះ បានរៀបចំ ឡើង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងកិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណង សម្របសម្រួល សហការពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ពីហានិភ័យ នៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ដែលកើតចេញពីបទល្មើសព្រៃឈើ សត្វព្រៃ ធនធានជលផល ធនធានរ៉ែ និងការដឹកជញ្ជូន កាកសំណល់ផ្សេងៗ ដោយគ្មានការអនុញ្ញាត។ ផ្អែកលើការកំណត់នូវ ហានិភ័យទាំងនេះ ក្រុមការងារ នឹងបន្តលើកជាសំណើវិធានការ និងសកម្មភាពទប់ស្កាត់ ដែលនឹងត្រូវស្នើឡើង ក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាពេលខាងមុខ។

គួរបញ្ជាក់ថា ពិធីនេះគេឃើញមានការចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមការងារ អន្តរក្រសួង ដែលរួមមានតំណាងពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានគយ អង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ៕ V / N

Post navigation