Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក នេត្រ ភក្ត្រា ជំ​រុញឱ្យ​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ខិតខំ​ធ្វើ​មនុស្សធម៌​សម្រាប់​សហគមន៍​កាន់តែច្រើន​បន្ថែមទៀត​

Views: 1

ដោយ​៖​ដេប៉ូ​/​សៀមរាប​៖ រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ជំរុញ​ដល់​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បង្កើន​សកម្មភាព និង​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ បំពេញការងារ ធ្វើអំពើ​មនុស្សធម៌​សម្រាប់​សហគមន៍​។​

​ការគូសបញ្ជាក់​របស់​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បែបនេះ​ធ្វើឡើង​នាឱកាស​លោក​បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​ប្រកាស​ទទួល​ខ្លួន​ក្លឹប Rotary ប្រចាំខេត្ត​សៀមរាប​ដែលជា​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​០៧ ខែ សីហា ឆ្នា ២០២២​។

​គួរ​បញ្ជាក់ថា Rotary គឺជា​បណ្តាញ​ពិភពលោក​មួយ​ដែលមាន​សមាជិក​ជាង ១,៤​លាន​នាក់ ដែល​ផ្តល់​សេវាកម្ម​ដល់​អ្នកដទៃ លើកកម្ពស់​សុចរិត​ភាព និង​ជំរុញ​ការយល់ដឹង​អំពី​ពិភពលោក សុច្ឆន្ទៈ និង​សន្តិភាព​តាមរយៈ​ការប្រកប​អាជីវកម្ម វិជ្ជាជីវៈ និង​អ្នកដឹកនាំ​សហគមន៍​។ ក្លឹប​អន្តរជាតិ​នេះ​ក៏​ធ្វើការ​លើ​ការលើកស្ទួយ​សន្តិភាព ប្រឆាំងនឹង​ជំងឺឆ្លង ផ្តល់​ទឹកស្អាត ការថែទាំ​សុខភាព និង​អនាម័យ ការជួយ​សង្គ្រោះ​ម្តាយ​និង​ទារក ការគាំទ្រ​លើ​ការអប់រំ បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន ការពារ​បរិស្ថាន និង​ជំរុញឱ្យមាន​ការចូលរួម​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​សន្តិភាព​ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​ជាតិ​និង​ប្រជាជន​។ កម្ពុជា​បានទទួល​សុខសន្តិភាព​ពេញលេញ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នា​១៩៩៨ ក្រោម​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ​នេះ បានជា​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​ដើម្បី​កសាង​ប្រទេស​ឱ្យ​រីកចម្រើន មានការ​អភិវឌ្ឍ កំណើនសេដ្ឋកិច្ច កសាង​ឡើងវិញ​នូវ​ធនធានមនុស្ស និង​បាន​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ឡើងវិញ​។ ដូច្នេះ​យើង​ត្រូវតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​រពារ​ថែរក្សា​សុខសន្តិភាព​ដែល​កម្ពុ​ជាមាន​ឱ្យបាន​គង់វង្ស​។

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋលេខាធិការ​បាន​ជំរុញ​ឱ្យ​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បង្កើន​សកម្មភាព និង​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ បំពេញការងារ ធ្វើអំពើ​មនុស្សធម៌​សម្រាប់​សហគមន៍​។ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បាននិងកំពុង​អនុវត្ត​គម្រោង​ជាច្រើន​ក្នុង​ការជួយ​សហគមន៍​ក្នុងនោះ​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ផ្តល់​ដប​ទឹក​និង​ធុង​ចម្រោះ​ទឹកស្អាត​ជូន​ដល់​សាលា រៀន​នានា​នៅក្នុង​សហគមន៍​ក្នុង​តំបន់​សៀមរាប​អង្គរ ក្នុងទិសដៅ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​សាលារៀន​និង​ក្នុង​សហគម៍ ព្រមទាំង​ផ្តល់​ទឹកស្អាត​សម្រាប់​សិស្សានុសិស្ស​បរិភោគ កាត់បន្ថយ​ចំណាយ​ប្រចាំថ្ងៃ និង​មានទឹក​បរិភោគ​គ្រប់គ្រាន់​។ គម្រោង​សហគមន៍​គ្មាន​ប្លា​ស្ទិ​ក​នេះ​នឹង​ធ្វើឱ្យ​តំបន់​អង្គការ​ដែលជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​កាន់តែខ្លាំង និង​មាន​អនាម័យ​បរិស្ថាន​ស្អាត មាន​ផាសុកភាព​៕​

Post navigation