Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក នេត្រ ភក្ត្រា​៖​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បាន​ជួយ​ដល់ កុមារ ទទួលបាន​ការសិក្សា​និង​អប់រំ​វិជ្ជាជីវៈ​

Views: 1

​ដោយ​៖​ដេប៉ូ ភ្នំពេញ​៖​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​ដឹកនាំ​ដោយ​លោក Aviv PALTI ជនជាតិ​អូស្ត្រាលី​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​លទ្ធភាព​កាន់តែ​ប្រសើរ​ឡើងដល់​កុមារ​នៅតាម​ជនបទ​ក្នុង​ខេត្តសៀមរាប​ទទួលបាន​ការសិក្សា​និង​អប់រំ​វិជ្ជាជីវៈ​សំដៅ​កសាង​អនាគត​ដ៏​ល្អ​មួយ​សម្រាប់​កុមារ​នៅតាម​ជនបទ​។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​គួរបញ្ជាក់​ថា​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន រួម​នឹង​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​លោក អ៉ឹ​ង គឹម​លាង អភិបាលរង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ស្នាក់ការ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​ដែលមាន​ទីតាំងនៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប​នា​ថ្ងៃទី ៦​ខែ សីហា ឆ្នាំ ២០២២​កន្លងមក​។​

គួរ​បញ្ជាក់ថា​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា បច្ចុប្បន្ន​បានផ្ដល់​អាហារូបករណ៍​ពីរ​កម្រិត​គឺ កម្រិត​មធ្យមសិក្សា​ទុ​ទិ​យ​ភូមិ និង​កម្រិត​ឧ​ត្ត​មសិ​ក្សា​ដល់​សិស្ស​ខ្វះខាត​មកពី​ជនបទ ចំនួន ១០៥ នាក់ ក្នុងនោះ​មាន​សិស្ស​វិទ្យាល័យ​ចំនួន ១៦​នាក់ (​ប្រុស ២​នាក់​) កំពុង​សិក្សា​នៅ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​ប្រាយ​។ សិស្ស​ចំនួន ១៥​នាក់ (​ស្រី ១៣​នាក់​)​កំពុង​រៀន​ត្រៀម​ថ្នាក់​ភាសា​អង់គ្លេស​ចូល​សាកលវិទ្យាល័យ​។ និស្សិត​ចំនួន​៤៥ នាក់ (​ស្រី ២៧​នាក់​) កំពុង​សិក្សា​ថា្នក់​បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​សាខា​ខេត្ដ​សៀមរាប​។ លើសពីនេះ និស្សិត​ចំនួន ២៨ នាក់ (​ស្រី ១៨​នាក់​)​បានបញ្ចប់​ការសិក្សា​ថា្នក់​បរិញ្ញាប័ត្រ​ជា​ស្ថាពរ និង​កំពុង​បន្ដ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន ២៧​នាក់ និង​មាន​និស្សិត​ស្រី ១​នាក់ ដែល​បាន​នឹង​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា សហរដ្ឋ​អាម​រិ​ក​។ កន្លងមកនេះ​មាន​និស្សិត​ដែល​បានទទួល​អាហារូបករណ៍​បន្ត​ការសិក្សា​ទៅ​ក្រៅប្រទេស​នៅ​សហរដ្ឋអាមេរិក ចំនួន ២​នាក់​។​

ចំពោះ​ការចូលរួម​កិច្ចការងារ​ជួយ​សង្គម​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុ​ជាមាន​គម្រោង​ដែល​ដឹកនាំ​ដោយ សិស្ស និស្សិត​អង្គការ​ផ្ទាល់ និង​ដែល​បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សង្គម​ឱ្យមាន​ភាពល្អប្រសើរ​ដូចជា​៖ ១. គម្រោង​សាងសង់​ផ្ទះ ។​២. គម្រោង​ប្រូ​ជេ​ក​វ៉ា​យ​ហ្វ្រូ​ហ្សិ​ន​យ៉ូ​កឺ​ត ( Project Y Frozen Yogurt) ជា​សហគ្រាស​សង្គម​ដើម្បី​ការអប់រំ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ដើម្បី​បង្រៀន​និស្សិត​អោយ​ចេះ​បង្កើត និង​គ្រប់គ្រង​អាជីវកម្ម បណ្ដុះ​គំនិត និង​បំ​ណិ​ន​សហគ្រិន ព្រមទាំង​កៀងគរ​ថវិកា តាមរយ​ការលក់​យ៉ា​អួ​ទឹកកក​ដើម្បី​ផ្តល់​អាហារូបករណ៍ និង​ជួយ​សង្គម​។ ៣. គម្រោង​ប្រូ​ជេ​ក ជី Project G ជា​គម្រោង លើកកម្ពស់​ក្មេងស្រី និង​ស្ត្រី​។ ៤. គម្រោង​ប្រូ​ជេ​កវី Project V ជា​គម្រោង​ផ្តល់​បទពិសោធន៍​ទៅដល់​អ្នកស្ម័គ្រចិត្ត​ក្នុង និង​ក្រៅប្រទេស​។ ៥. គម្រោង​ប្រូ​ជេ​ក អ Project R បាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៩ ដែលមាន​គោល បំណង​ក្នុងការ​ផ្ដល់​ឱ្យនូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្លា​ស្ទិ​ក​តាមរយៈ បដិសេធ កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ និង កែច្នៃ​ប្លា​ស្ទិ​ក ក្រោម​ការចុះ​អនុស្សារណ​យោគយល់​គាំទ្រ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្រសួងបរិស្ថាន និង​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​។ គម្រោង​នេះ​បាន​ចុះ​ធ្វើ​សិក្ខាសាលា​តាម​អនុវិទ្យាល័យ​ចំនួន ៣១ និង​៥​វិទ្យាល័យ​ក្នុង​ខេត្តសៀមរាប​។

ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ គម្រោង​នេះ​មិន​ត្រឹមតែ​បាន​លើកកម្ពស់​ការយល់ដឹង​នៃ​បញ្ហា​ប្លា​ស្ទិ​ក​ប៉ុណ្ណោះ​ទេ តែ​បាន​អំពី​បាន​ផ្ដល់នូវ​កាបូ​បរិស្ថាន​ដល់​សិស្ស​ចំនួន ១៥០០ ០ កាបូប ៣១ ធុងសម្រាម និង​សៀវភៅ​ការអប់រំ​ស្ដីពី​ប្លា​ស្ទិ​ក​សម្រាប់​អ្នកដឹកនាំ​ពេលអនាគត​ចំនួន ១៥០​ក្បាល​សម្រាប់​បម្រើ​ការអាន​ក្នុង​បណ្ណាល័យ​នៃ​សាលា​ដែល​គម្រោង​បាន​កំពុង​អនុវត្ដ​បេសកកម្ម​របស់ខ្លួន​។ ៦. គម្រោង​ភូមិ​គ្មាន​ប្លា​ស្ទិ​ក គឺជា​ផ្នែក​មួយ​នៃ​គម្រោង​R ក្នុង​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ដែល​ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង​ក្នុង​ការជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​នៅតាម​ទីជនបទ​ឱ្យ​យល់​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ប្លា​ស្ទិ​ក និង​រក្សា​បរិស្ថាន​ស្អាត​នៅក្នុង​សហគមន៍​ជនបទ​។ ជា​លទ្ធផល​យើង​បាន​សហការ​និង​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​បន្ទាយស្រី យើង​បានធ្វើការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្លា​ស្ទិ​ក និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន ១១២៤ នាក់ យុទ្ធនាការ​សម្អាត​ភូមិ​នៅក្នុង​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី ចំនួន​ពីរលើក​ដែលមាន​ការចូលរួម​ចំនួន ៧៤៣​នាក់ និង​ក្រោម​ការឧបត្ថម្ភ​ពី​ដៃគូរ​សហការ ក្រុមហ៊ុន កូ​កា កូ​ឡា​កម្ពុជា ពួកយើង​បានប្រគល់​ធុងសំរាម​ខ្នាត​ធំ​ចំនួន ១៧ និង​ផ្លាក​ផ្សព្វផ្សាយ​អំពី​ការ​គាំពារ​បរិស្ថាន​ចំនួន ៥២ ផ្លាក​ដល់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​។ ៧. គម្រោង​ប្រូ​ជេ​ក អែល Project L ធ្វើការ​ផ្ដល់ជូន​នៅ​ពិល​ភ្លើង​សូ​ឡា​ខ្នាតតូច​ដល់​សិស្សសាលា​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ជួប​ការលំបាក ដើម្បី​ធ្វើការ​សិក្សា​នៅពេល​យប់​។ ក្នុង​ដើមឆ្នាំ​២០២២​នេះ ភ្លើង​ពិល​សូ​ឡា​ខា្ន​ត​តូច​ចំនួន ៥១១​បាន​ចែកចេញ និង​១៥៥៩ ពិល​គ្រោង​ចែក​អោយ​ចប់​ក្នុង​ឆ្នាំ​២០២២​នេះ​។ ៨. គម្រោង​ទឹកស្អាត និង​អនាម័យ (Project W) ជា​គម្រោង​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ដែល​បាន​ផ្ដួចផ្ដើមឡើង​ក្នុង​គោលបំណង​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​កង្វះ​ទឹកស្អាត និង​បង្គន់​អនាម័យ​នៅតាម​សាលារៀន ។​

​ក្នុងឱកាស​នេះ​ទាំង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​លោក អ៉ឹ​ង គឹម​លាង អភិបាលរង​ខេត្តសៀមរាប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា និង​លើកទឹកចិត្ត​បន្ថែមទៀត​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់ខ្លួន​ដើម្បី​ពង្រីក​សកម្មភាព​មនុស្ស​ធម៌​នេះ​ឱ្យបាន​កាន់តែ​ច្រើនឡើង​៕​សរន​

Post navigation