Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ញឹក ប៊ុនឆៃ ៖ គណបក្សខ្មែររួបរួមជាតិ នឹងចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០២៣

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ បញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមករានេះថាៈ គណបក្សខ្មែររួបរួមជាតិ នឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

បើតាមលោក ញឹក ប៊ុនឆៃ ថាគណបក្សខ្មែររួបរួមជាតិ បានត្រៀមលក្ខណៈជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ហើយនៅថ្ងៃទី២៨ ខែមករានេះ គណបក្សនេះ មានកិច្ចប្រជុំ ពិសេស ដើម្បីបូកកសរុបសកម្មភាពការងារ កន្លងមក ជាពិសេសការរៀបចំបំពេញបន្ថែម រចនាសម្ព័ន្ធមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលនៅខ្វះខាត ព្រមទាំងបូកសរុបសមាជិក គណបក្សនយោបាយ និងពីមជ្ឈដ្ឋានផ្សេងៗ ដែលបានមកចូលរួមជាមួយគណបក្ស ខ្មែររួបរួមជាតិ និងតែងតាំងឲ្យស្របទៅតាមតួនាទីចាស់របស់គេ មកពីបក្សផ្សេងៗ ចូលក្នុងរចនាសម្ព័ន្ធគណបក្សខ្មែររួបរួមជាតិ។

លោកបានបន្តថាៈ កិច្ចប្រជុំនេះ ក៏បានដាក់ផែបការធ្វើសកម្មភាពចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ គឺការបន្តបំពេញបន្ថែម រចនាសម្ព័ន្ធដែលននៅខ្វះខាត ឲ្យបានចប់សព្វគ្រប់ បំពេញបន្ថែមផ្លាកសញ្ញា គឺជួសជុលផ្លាកចាស់ ដែលរហែក ឬខូចឲ្យថ្មីឡើងវិញទាំងអស់ និងដាក់ផ្លាកថ្មីបំពេញបន្ថែម ឲ្យបានគ្រប់ឃុំ។ ភូមិជាង ១ម៉ឺនភូមិ និងដាក់ផ្ទាំងបេនណឺ ដែលមានរូបលោក (ញឹក ប៊ុនឆៃ) ជាមួយលោក យ៉ែម បុញ្ញឫទ្ធិ គឺនឹងដាក់មួយភូមិមួយ ដើម្បីឲ្យប្រជាពលរដ្ឋ បានស្គាល់គណបក្សខ្មែររួបរួមជាតិ ឲ្យកាន់តែទូលំទូលាយ។ ក្រៅពីនេះ ក៏មានផែនការបណ្តុះបណ្តាល ឲ្យបានគ្រប់ខេត្តទាំងអស់។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថាៈ នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ គណបក្សខ្មែរ រួបរួមជាតិ នឹងបើកវេទិកាសាធារណៈ ដោយធ្វើម្តងប្រាំឃុំ ក្នុងស្រុកនីមួយៗ ដើម្បីធ្វើការ ពន្យល់ អំពីប៉ូលប្រជាធិបតេយ្យសេរីថ្មី កណ្តាលនិយម និងអំពីគោលនយោបាយរបស់ គណបក្សផង ដើម្បីឲ្យបងប្អូន បានជ្រួតជ្រាប ហើយជាពិសេស គោលនយោបាយ អាទិភាព ដែលនឹងត្រូវយកទៅឃោសនា នៅពេលដែលគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត អនុញ្ញាតឲ្យឃោសនា។

សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំកិច្ចប្រជុំ ពិសេស ដោយមានសមាសភាពចូលរួមជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន រាជធានី-ខេត្ត និងប្រធានប្រតិបត្តិរាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនោះ បានពិភាក្សាលើរបៀបវារៈ៖
១. នាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ២. បូកសរុបរបាយការណ៍សកម្មភាព ការងារតាមខេត្តនីមួយៗ។ ៣. ផែនការសកម្មភាពបន្ត (បណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ក្រុមដឹកនាំ វេទិកាសារធារណៈ និងការបញ្ជូនសារ គណបក្សខ្មែររួបរួមជាតិ ទៅសកម្មជន និងប្រជាពលរដ្ឋ តាមមូលដ្ឋាន….) និង ៤. ផ្សេងៗ ៕ V / N

Post navigation