Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ញឹក ប៊ុនឆៃ ប្រាប់​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង អំពី​សកម្មភាព សម រង្ស៊ី ដែល​បានធ្វើ គឺ​បំផ្លាញ​ជាតិ និង​ប្រជាជន​

Views: 8

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានបញ្ជាក់​អំពី ការដែល​មិន​រួបរួម ជាមួយ​គណបក្សប្រឆាំង របស់​ទណ្ឌិត សម រង្ស៊ី គឺ​ដោយសារតែ​សកម្មភាព របស់​ទណ្ឌិត សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​របស់​បក្សប្រឆាំង បានធ្វើ​ឲ្យ​សមាជិក​ខ្លួន​ស្លាប់ ជាប់ពន្ធនាគារ រត់ចោលស្រុក ព្រាត់ប្រាស់​គ្រួសារ រស់នៅ​ដោយ​វេទនា និង​ជាពិសេស បាន​បំផ្លាញ​ជាតិ ដោយ​ឲ្យ​អន្តរជាតិ​ផ្តាច់ជំនួយ និង​គាបសង្កត់​រដ្ឋាភិបាល​ក​ម្ពុ​ជា ។ សកម្មភាព​របស់លោក សម រង្ស៊ី កន្លងមក និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ គឺ​មិនមែន​ធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា​ទេ​។​

​ការបញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ បានធ្វើ​ឡើង នៅក្នុង​ពិធី​ជួប​ស្វាគមន៍ និង​ទទួល​អតីត ថ្នាក់ដឹកនាំ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​ភាគច្រើន គឺជា​អតីត​សមាជិក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​បណ្តា​រាជធានី ខេត្ត ដែល​បាន​ចោទសួរ អំពី​ការមិន​បង្រួបបង្រួម ជាមួយ​គណបក្សប្រឆាំង​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​យ៉ាងច្បាស់ ប្រាប់​ទៅ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស ខ្មែរ​ស្រឡាញ់​ជាតិ​ថាៈ “​កន្លងមក​ក្តី និង​ពេលនេះ​ទៅមុខ​ក្តី ខ្ញុំ​មិន​រួបរួម​ជាមួយ​លោក សម រង្ស៊ី និង​គណបក្សប្រឆាំង​ទេ​។ ដោយ​មូលហេតុ គឺ​គោលនយោបាយ​របស់លោក​សម រង្ស៊ី និង​គណបក្សប្រឆាំង លំអៀង​ផ្តាច់មុខ ទៅរក​មហាអំណាច​លោក​ខាង​លិ​ខ លោក​សេរី ស្តាំនិយម​ផ្តាច់មុខ ហើយ​យក​មហាអំណាច ឆ្វេងនិយម​ជាស​ត្រូវ​។ នយោបាយ​នឹង ប្រទេស​កម្ពុជា ធ្លាប់បាន​ឆ្លងកាត់​ហើយ នៅពេលដែល​ក្រុម​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ ថ្ងៃទី​១៨ មីនា ១៩៧០ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ​លុបចោល របបរាជានិយម ហើយ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ ដែលមាន​មហាអំណាច​អាមេរិក គាំទ្រ​ទាំងស្រុង ហើយ​យក​ចិត្តជា​សត្រូវ គឺ​ប្រទេស​កម្ពុជា អត់​បាន​សុខ​ទេ​។ នយោបាយ​នេះហើយ ដែល​ខ្ញុំ​អត់​ពេញចិត្ត និង​អត់​គាំទ្រ​បានទេ ព្រោះ​នយោបាយ​នេះ ជា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ឈានទៅ​មាន​សង្គ្រាម ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ស្លាប់ របួស …​។ នយោបាយ​របស់លោក សម រង្ស៊ី សព្វថ្ងៃនេះ ដូចគ្នា​នឹង​នយោបាយ​សម័យ​សាធារណរដ្ឋ ខ្មែរ ឆ្នាំ​១៩៧០-១៩៧៥ នោះដែរ​។ ខ្ញុំ​ឃើញថា នយោបាយ​នេះ គឺ​ធ្វើ​ឲ្យ​ខ្មែរ​យើង អត់​បាន​សុខ ហេតុនេះ​បានជា​ខ្ញុំ មិនអាច​ទៅ​រួមជាមួយ​លោក សម រង្ស៊ី បានទេ ។ ចំណែក​គោលនយោបាយ​របស់ខ្ញុំ គឺ​កណ្តា​លអ​ព្យា​ក្រឹត្យ ដូច​របប​សម័យ​សង្គម​រាស្ត្រនិយម របស់​សម្តេចព្រះ នរោត្តម សីហនុ ក្នុង​ទសវត្សរ៍​៦០ ដែល​ពេលនោះ មាន​សុខសន្តិភាព ពេញលេញ មាន​ស្ថេរភាព មានការ​អភិវឌ្ឍ​ប្រទេស រហូតដល់​អន្តរជាតិ ទទួលស្គាល់ ប្រទេស​កម្ពុជា នៅពេល​ល​នេះ​ថា ជា​កោះសន្តិភាព​មួយ​នៅ​អាស៊ី​”​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៅកាន់​សមាជិក​អតីត​គណបក្សប្រឆាំង​ទៀតថាៈ “​នយោបាយ​របស់លោក សម រង្ស៊ី គឺ​នយោបាយ​មិន​មមែ​ន​រួបរួមសាមគ្គី​គ្នា​ទេ គឺ​នយោបាយ មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ជា​នយោបាយ​យកគ្នា​ជាស​ត្រូវ វា​ខុសពី​គោលនយោបាយ​ខ្ញុំ ដែល​ចង់​ឲ្យ​ខ្មែរ​រួបរួមសាមគ្គី​គ្នា ហើយ​គោលនយោបាយ វា​ខុសគ្នា​ឆ្ងាយ ដែល​មិនអាច​យកជាគ្នា​។ ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា ពីមុនមក​ក៏​ដូចគ្នា​ដែរ ហើយ​ពីនេះ​ទៅមុខ ក៏​ខ្ញុំ​អត់​ទៅធ្វើ​ការរួម​ជាមួយ​លោក សម រង្ស៊ី និង​បក្សប្រឆាំង​ទេ ដោយសារតែ​គោលនយោបាយ​”​។​

​លោក​បាន​អះអាងថាៈ សកម្មភាព​របស់លោក​សម រង្ស៊ី កន្លងមក និង​រហូតមកដល់ បច្ចុប្បន្ននេះ គឺ​មិនមែន​ធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា​ទេ​។ ដូចជា​ឲ្យ​សហភាព​អឺរ៉ុប គឺ​ឲ្យ​គេ​គាបសង្កត់​ខាង​សេដ្ឋកិច្ច មកលើ​កម្ពុជា រហូត​សហគមន៍​អឺរ៉ុប បាន​កាត់ EBA ២០ ភាគរយ​។ ឥឡូវ គាត់​កំពុងតែ​ប្រឹងប្រែង ឲ្យ​សហគមន៍​អឺរ៉ុប កាត់ ៨០ ភាគរយ​ទៀត ហើយ​គាត់​ទំនាក់ទំនង ជាមួយ​សភា​អាមេរិក​សុំ​ឲ្យ​អាមេរិក​កុំ​បន្ត​សុពលភាព ទៅលើ​កិច្ចព្រមព្រៀង ជាមួយ​កម្ពុជា ក្នុងការ​អនុគ្រោះ​ពន្ធ GSP ហើយ​មកដល់ពេលនេះ គឺ​អត់​ទាន់​មាន​ត​ទេ ដាច់​តាំងពី​ខែធ្នូ ឆ្នាំមុន ហើយ​និង​សកម្មភាព​ផ្សេងៗ​ទៀត​។ សកម្មភាព​របស់លោក សម រង្ស៊ី ប៉ះពាល់ ដល់​ផលប្រយោជន៍​ប្រទេសជាតិ ផលប្រយោជន៍​ប្រជាជន​កម្ពុជា ៕/V​

Post navigation