Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ប្លីង​កិនចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា ខណៈ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​ផ្ទុះឡើង​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​មក​ដល់​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃអាទិត្យ ទី​២៩ មករា​នៅ​ឯ​ការចាប់ផ្តើម​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​​នៅ​មជ្ឈិមបូព៌ា ដែល​ក្នុងនោះ​លោក​នឹង​សម្លឹង​កាត់បន្ថយ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន បន្ទាប់​ពី​ការផ្ទុះ​អំពើហិង្សា​។​

​លោក​ប្លីង​កិន ដែល​នឹង​ធ្វើដំណើរ​ពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​ទៅ​កាន់​ទីក្រុង​ហ្ស៊េ​រុយ​សាឡិ​ម​និង​រ៉ាម៉ាល់​ឡា (Ramallah) បន្ទាប់​ពី​ឈប់​សំចត​នៅ​ទីក្រុង​គែរ​បានរៀបចំ​ដំណើរ​ទស្សនៈកិច្ច​នេះ​ជា​យូរ​មក​​ហើយ​ដើម្បី​ជួបពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ស្តាំនិយម​ថ្មី​របស់​អ៊ីស្រាអែល ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​នេះ​ធ្វើឡើង​យ៉ាង​តក់ក្រហល់ បន្ទាប់ពី​មាន​អំពើហិង្សា​ដ៏​អាក្រក់​បំផុត​កាលពី​សប្តាហ៍​មុន​។​

​ខ្មាន់កាំភ្លើង​ប៉ាឡេ​ស្ទីន​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​នៅ​ខាងក្រៅ​សាលា​ប្រជុំ​មួយ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​ខាងកើត​ហើយ​ការវាយ​ប្រហារ​មួយទៀត​បាន​កើតឡើង​​នៅ​ថ្ងៃ​សៅរ៍​។​

​មនុស្ស ១០ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​របស់​កងទ័ព​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​ជំរំ​ជនភៀសខ្លួន​ជេនី​ន (Jenin)​នៅ​តំបន់​កាន់កាប់​វេស​ប៊ែង​នៅ​ក្នុងប្រតិបត្តិការដ៏​សាហាវ​បំផុត​​មិន​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​។​

​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​កំណត់​គោលដៅ​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​អ៊ីស្លាម ហើយ​ក្រោយមក​បាន​វាយប្រហារ​ទីតាំង​នានា​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​បដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​គ្រាប់​រ៉ុក្កែត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក វេ​ដាន់ ផា​ថែ​ល (Vedant Patel) បាន​និយាយថា លោក​ប្លីង​កិន​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​និង​មេដឹកនាំ​​ប៉ាឡេ​ស្ទីន លោក ម៉ា​ម៉ូដ អាប់​បាស (Mahmud Abbas) ហើយ​អំពាវនាវ “​យ៉ាង​ទូលំទូលាយ​ឱ្យ​មាន​វិធានការ​នានា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​” ខណៈ​លោក​ថ្កោលទោស​ការវាយប្រហារ​សាលា​ប្រជុំ “​ដ៏​គួរឱ្យ​រន្ធត់​”​។​

​លោក​ប្លីង​កិន​បាន​ប្រាប់ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​សារព័ត៌មាន Al Arabiya របស់​អា​រ៉ាប៊ីសាអូឌីត​ថា​”​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​គឺ​ការព្យាយាម​​ធ្វើឱ្យ​មាន​ភាពស្ងប់ស្ងាត់​”​។​

​អំពើហិង្សា​នេះ​ក៏​ទំនងជា​មាន​នៅក្នុង​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​នេះ​រវាង​លោក​ប្លីង​កិន​និង​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក អាប់ឌែល ហ្វាត​តា អាល់​ស៊ី​ស៊ី (Abdel Fattah al-Sisi) ផងដែរ ដែល​តួនាទី​ជា​ប្រពៃណី​របស់​ប្រទេស​គាត់​ក្នុងនាម​ជា​អ្នកសម្របសម្រួល​មជ្ឈិម​បូ​ព៌ា បាន​ជួយ​គាត់​ឱ្យនៅតែ​ជា​ដៃគូ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាម៉េរិក បើទោះបីជា​ប្រធានាធិបតី ចូ បៃ​ដិន​រិះគន់​​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​គាត់​ក៏ដោយ​៕

លោក​ប្លីង​កិនត្រូវ​គេ​រំពឹង​ទុក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដើម្បី​បញ្ជាក់​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​រដ្ឋ​ប៉ាឡេ​ស្ទីន

Post navigation