Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​លោក​អភិបាលខេត្ត​ស្នើឱ្យ​អង្គការ​នានា​ពិនិត្យ​គម្រោង​មូលនិធិ​ឃុំ​ចាស់​ដើម្បី​បន្ត​អនុវត្ត​គម្រោង​ថ្មី​ឆ្នាំ​២០២២

Views: 1

​ដោយៈ គង់​ហេង​/​កំពង់ចាម​៖​រដ្ឋបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​អង្គការ​នានា​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង បណ្តោះអាសន្ន​កាលពី​ឆ្នាំ​២០២១ ពិនិត្យ​លើ​គម្រោង​មូលនិធិ​ឃុំ​របស់ខ្លួន​ដើម្បី​បិទ​បញ្ចប់​ហើយ​បន្ត​អនុវត្ត​គម្រោង​ថ្មី​ឆ្នាំ​២០២២​នេះ​។​

​ការឡើង​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បែបនេះ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សមាហរណកម្ម​ផែនការ ឃុំ​ថ្នាក់ស្រុក​សម្រាប់​ឆ្នាំ​២០២២ នៅ​សាលាស្រុក​ចម្ការលើ​កាលពី​ព្រឹក​ថ្ងៃទី ៥ សីហា​។​លោក​បាន​ថ្លែងថា​សូមឱ្យ​អង្គការ​នានា ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន ក្នុង​សិក្ខាសាលា​កាលពី​ឆ្នាំ​២០២១ កន្លងទៅ​ធ្វើការ​ពិនិត្យ​លើ​គម្រោង ណា​ដែល មិនទាន់បាន​អនុវត្ត​, គម្រោង​ណា​បាន​អនុវត្ត​រួច ដើម្បី​បង្កើន​កិច្ចសហការ​ផ្តល់ព័ត៌មាន​របស់​គម្រោង​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​បន្ថែមថា ដោយ​បន្ត​អនុវត្ត​ឱ្យបាន​ចប់សព្វគ្រប់​ត្រឹម​ឆ្នាំ​២០២១ គឺ​ដើម្បី​បន្ត​អនុវត្ត​គម្រោង​ថ្មី​ឆ្នាំ ២០២២​នេះ បន្តទៀត ពិសេស​ឆ្នាំ​២០២២​បាន​ចូល​ជាង​ពាក់កណ្តាល​ឆ្នាំ​ហើយ​។​អីចឹង​ចាំបាច់​ត្រូវ​មើល​ការងារ​នេះ​បន្ថែមទៀត​។ បញ្ហា​នេះ​ត្រូវ​ផ្តោតលើ​រដ្ឋបាល​ឃុំ​ទើប​ជាប់ឆ្នោត ដែល​នឹង​ជួប​បញ្ហា​នេះ​ជាងគេ​។​

​លោក​បាន​បន្តថាៈ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាលខេត្ត​នឹង​អញ្ជើញ​មន្ត្រីរដ្ឋបាល​ឃុំ​ទាំងអស់ ចូលរួម​វគ្គ​បណ្តុះបណ្តាល​កិច្ច​បញ្ជី​ការ​គណនេយ្យ​ដល់​ស្មៀន ឱ្យ​ចេះ​ទូទាត់​ថវិកា​មូលនិធិ​ឃុំ បន្ថែមទៀត ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕srn​

Post navigation