Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ផ្តល់ជូនអាហារូបករណ៍ ចំនួន ៣០ កន្លែង សិក្សានៅសាកលវិទ្យាល័យ ជាតិមានជ័យ

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០ កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ២០ កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ។

បើតាមសេចក្តីជូនដំណឹងរបស់ ក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជាក់ថាៈ ការទទួលពាក្យស្នើសុំអាហារូបករណ៍ គឺចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកឯការចូលរៀន គឺនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្រាប់វគ្គ ចន្ទ-សុក្រ និងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្រាប់វគ្គសៅរ៍-អាទិត្យ ៕ V / N

Post navigation