Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ប្រគល់​ម៉ូតូ​ជូន​សិស្ស​និទ្ទេស A និង​ចែក​អំណោយ ជូន​ពលរដ្ឋ ៥០០ គ្រួសារ នៅ​ខេត្តបាត់ដំបង​

Views: 1

​ដោយៈ មុនី​រ័ត្ន / ភ្ន្ំ​ពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកស្រី ក្រោម​វត្តមាន​លោកស្រី ញ៉ែម សា​ខន ស ខេង និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​អញ្ជើញ​ជា​អធិបតី ពិធី​សំណេះសំណាល ប្រគល់​ម៉ូតូ​ជូន​សិស្ស​និទ្ទេស A និង​ចែក​អំណោយ ជូន​ពលរដ្ឋ ចំនួន ៥០០ គ្រួសារ នៅ​ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ នេះ​។​

​បើតាម​របាយការណ៍រ​ប​ស់លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថាៈ សិស្ស​និទ្ទេស A នៅ​ទូទាំង​ខេត្តបាត់ដំបង សម្រាប់​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២១-២០២២ សម័យ​ប្រឡង​៖ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ មាន​ចំនួន ៥៤ នាក់ ដែល​ត្រូវ​ទទួលបាន​ម៉ូតូ ក្នុង​ម្នាក់ៗ ចំនួន ១​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង និង​លោកស្រី ។​

​ដោយឡែក ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត ផ្នែក​ជីវភាព ទាំង ៥០០ គ្រួសារ ក្នុង​ក្រុង​បាត់ដំបង ដែល​ត្រូវ​ទទួលបាន​អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង និង​លោកស្រី នាឱកាស​នោះ ក្នុង ១​គ្រួសារៗ ទទួលបាន​អង្ករ ចំនួន ៥០ គីឡូក្រាម ទឹកត្រី ចំនួន ១​យួរ ទឹក​ស៊ី​អី​ុ​វ ចំនួន ១​យួរ ត្រីខកំប៉ុង ចំនួន ១​យួរ មី ចំនួន ១​កេស និង​ថវិកា ចំនួន ៥០ ០០០ រៀល​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ស សុខា បាន​គូសបញ្ជាក់ថាៈ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក គឺមាន​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាប់ផ្តើម ធ្វើកំណែទម្រង់ ទៅលើ​វិស័យ​អប់រំ ពិសេស​ការ​រឹតបន្តឹង នៅពេល​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ។ ជិត ១០ ឆ្នាំនេះ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ ក៏ដូចជា បទពិសោធ​យ៉ាងច្រើន ដែលជា​មេរៀន​ដ៏​ល្អ សម្រាប់​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា បន្តទៀត ដើម្បី​ឈានទៅ​បណ្តុះបណ្តាល ធនធានមនុស្ស ពោរពេញ​ដោយ​សមត្ថភាព ពិសេស​អាច​ប្រកួតប្រជែង ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់ ក៏ដូចជា បណ្តា​ប្រទេស រីកចម្រើន​ដទៃទៀត នៅលើ​ពិភពលោក​។​

​លោក ស សុខា បាន​បន្តទៀតថាៈ ជាការ​កត់សម្គាល់​រប​ស់លោក ឆ្លងកាត់​កំណែទម្រង់ ជា​បន្តបន្ទាប់ លទ្ធផល​ដែល​យើង​ទទួលបាន គឺ​គុណភាព​នៃ​វិស័យ​អប់រំ នៅ​កម្ពុជា មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន គួរ​ឲ្យ​មោទនៈ ។ ជាក់ស្តែង សមត្ថភាព​របស់​សិស្ស និស្សិត កម្ពុជា មានការ​កើនឡើង​កាន់​តែ​ខ្ពស់ អាច​ប្រកួតប្រជែង​រហូតដល់​អាច​ដណ្តើមបាន ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក បាន​ថែមទៀត​។ នេះ​សបញ្ជាក់​ឱ្យឃើញថា​កំណែទម្រង់ វិស័យ​អប់រំ​នៅ​កម្ពុជា បាននិងកំពុង​តែ​ដើរ​នៅលើ​ផ្លូវត្រូវ បើទោះជា​ចុងក្រោយ​នេះ យើង​បាន​រង​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយសារ​វិបត្តិ ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក្តី​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២ កន្លងទៅនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ៥ ធ្នូ ២០២២ កន្លងទៅនេះ មាន​សិស្ស​ប្រឡង​ជាប់​សរុប ៩០ ៩៥០​នាក់ ស្មើនឹង ៧២,៣៣% ។ ក្នុងនោះ​សិស្ស ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និង​និទ្ទេស E ចំនួន ៣២ ៤៥០ នាក់ ។​

​លោក​បាន​គូស​បញ្ជាក់ដែរថាៈ លទ្ធផល​ដែល​យើង​ទទួលបាន នៅពេលនេះ គឺ​ពិតជា​ពុំ អាច​កើតមាន​នោះឡើយ ប្រសិនបើ​មិនមាន​ការចូល​រួមសហកា​រ​គ្នា​ពី​សំណាក់​រាជ​រដ្ឋា​ភិ បាល ក៏ដូចជា ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​ទេនោះ ជា​ពិ​សេ​រឹតតែ​មិនអាច​កើត មាន​ទៅទៀត ប្រសិនបើ​ប្រទេសជាតិ​របស់​យើង ពុំមាន​សុខសន្តិភាព ក្រោម​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​បច្ចុបន្ននេះ​។

​លោក ស សុខា បាន​បន្តថាៈ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ ភាព​វៃឆ្លាត និង​ចក្ខុវិស័យ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាននិងកំពុង​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ទៅលើ​វិស័យ​អប់រំ​។ ជាក់ស្តែង តាមរយៈ​សារលិខិត​អបអរ បវេសនកាល​ថ្មី ឆ្នាំ​សិក្សា ២០២២-២០២៣ កាលពីដើម​ខែមករា​នេះ សម្តេច​តេ​ជោ បាន​ណែនាំ​ឱ្យ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវខិតខំ​កែលម្អ​សេវា​អប់រំ និង​កម្មវិធី​អប់រំ ដើម្បី​កសាង ធនធានមនុស្ស ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល ប្រកបដោយ​ជំនាញ ក្នុង​សតវត្ស​ទី​២១ ជាពិសេស​ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ៕/V​

Post navigation