Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅទីលានជល់ដំរី

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីលានជល់ដំរី ក្នុងតំបន់អង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ពិធីក្រុងពាលីនេះ មានការចូលរួមពីសំណាក់លោក សាយ សំអាល់ លោក គីម រិទ្ធី លោកទៀ សីហា អនុប្រធានស.ស.យ.ក. រួមទាំងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក អាជ្ញាធរដែនដី គណៈកម្មាធិការរៀបចំ សិស្សានុសិស្ស ជាច្រើននាក់។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម”ដែលជាព្រឹត្តិការណ៍ នៃការលើកយកនូវ កេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ ជាច្រើន ដូចជាល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមតំបន់ និងសិល្បៈទស្សនីយភាព ជាច្រើនទៀត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែម អំពីភាពរុងរឿង ល្បីល្បាញភាពសម្បូរបែបនៃវប្បធម៌ អរិយធម៍ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ជាដើម៕ V / N

Post navigation