Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស សុខា ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១។

លោក ស សុខា បានថ្លែងថាៈ ក្នុងនាម គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ សហព័ន្ធកីឡាជាតិ ទាំង ៣៨ គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ ដឹកនាំការប្រកួត និងការបំពាក់មេដាយ ទៅតាមប្រភេទកីឡានីមួយៗ បានយ៉ាងល្អប្រសើរ ស្របតាមស្តង់ដា នៃការប្រកួតហ្គេម។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ បានដំណើរការ យ៉ាងរលូន និងបញ្ចប់ទៅដោយជោគជ័យ និងជាទីមោទនៈបំផុត ជាពិសេសក៏បានមើល ឃើញ ពីចំណុចខ្លាំង ចំណុចខ្សោយ និងព្យាករណ៍ ពីការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខផងដែរ។

ជាមួយនឹងជោគជ័យដ៏អស្ចារ្យនេះ ក៏សូមថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី ខេត្តទាំង២៥ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា ដៃគូសហការ ប្រព័ន្ធផ្សព្វផ្សាយ ប្រតិភូកីឡា កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងសហការយ៉ាងល្អ ក្នុងការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ប្រារព្ធធ្វើឡើង ក្រោមពាក្យស្លោក “កីឡានាំមកនៅសន្តិភាព និងការអភិវឌ្ឍ” ដែលមានរយៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រកួតលើ ៣៨ ប្រភេទកីឡា ៣៥៦ វិញ្ញាសា និងកីឡាប៉ារ៉ាហ្គេម ប្រកួតលើ ៧ ប្រភេទកីឡា ៤៩ វិញ្ញាសា៕/V-PC

Post navigation