Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក សាយ សំអាល់៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវ មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹម សម្រាប់យើងទាំងអស់គ្នា»

Views: 3

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវ មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាក្ដីសង្ឃឹម សម្រាប់យើងទាំងអស់គ្នា»។ នេះជា ប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំបិតត្រាំង ឃុំរាម ឃុំសាមគ្គី និងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ និងថ្លែងអំណរគុណ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សតែមួយគត់ បានរួមរស់ជាមួយ ប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ និងដែលបានលះបង់ និងបានរួមគ្នាកសាងសង្គមកម្ពុជា តាំងពីចំណុចសូន្យ ឆ្ពោះទៅវឌ្ឍនភាព និងក្ដីសង្ឃឹម រហូតដល់មានអ្វីៗដូចសព្វថ្ងៃ។ កម្រិតជីវភាពប្រជាពលរដ្ឋ គុណភាពជីវិតកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស ស្ដែងចេញតាមរយៈកំណើនសេដ្ឋកិច្ច ជាង២ទសវត្សរ៍ជាប់ៗគ្នា ក្នុងរង្វង់ ៧,៥% និងការលេចចេញនូវសមិទ្ធផលជាតិធំៗជាច្រើន ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមគ្គុទេស ដ៏ឆ្នើមរបស់កម្ពុជា។

លោក បានគូសបញ្ជាក់ថាៈ ចំណុចយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបានដាច់ខាត សន្ដិភាព។ សន្ដិភាព គឺតម្លៃស្នូល អាចឲ្យកម្ពុជាយើង បន្តដំណើរកសាង នូវវិបុលភាព សង្គម មានសិទ្ធិសេរីភាព និងការរស់រានមានជីវិត មានការអភិវឌ្ឍប្រទេស និងមានអ្វីៗ គ្រប់យ៉ាង។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា គឺជាការរួមគ្នារក្សាឲ្យបាន នូវសុខសន្តិភាព ស្ថេរភាពនយោយបាយ។

ជាមួយគ្នានេះ លោក បានក្រើនរម្លឹកថាៈ ក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវចេះស្វែងយល់ នូវស្ថានភាពវិវឌ្ឍន៍សកល និងស្ថានភាពសង្គមកម្ពុជាយើងផ្ទាល់ ថាតើយើងស្ថិតនៅចំណុចណា ហើយតើយើង គួរធ្វើអ្វីខ្លះទៅថ្ងៃមុខ និងជៀសវាងការ ញាក់ខ្សែពីក្រុមណាមួយ ដែលនាំឲ្យបង្អាក់ដំណើរកម្ពុជា ឬខូចឧត្តមប្រយោជន៍ជាតិ។

លោកបានយកឱកាសនេះ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកា ក្រុមការងារគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារនៅហ្នឹងមូលដ្ឋាន ដែលបានលះបង់ ចូលរួមអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ ដែលជាក្ដីសង្ឃឹមសម្រាប់យើង ទាំងអស់គ្នា៕/V

Post navigation