Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ដាំ សិទ្ធិ អតីតតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

Views: 4

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ លោក ដាំ សិទ្ធិ អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បប្រធានគណបក្សប្រជាជនកម្ពុជាដោយសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះបើយោងតាមលិខិតរបស់លោកដាំ​ សិទ្ធិ​ ដាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ យ៉ាងដូច្នេះថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ”៕​ សរន

Post navigation