Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកខាងលិច​ទាត់​ចោល​ការអះអាង​របស់​ពូ​ទីនថា​លោកខាងលិច​ខ្លួនឯង​ជា​អ្នក​បំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​បាន​ចោទប្រកាន់​លោក​ខាងលិច​ថា​បាន​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​​ដែល​សាងសង់​ដោយ​រុស្ស៊ី​នៅ​ក្រោម​សមុទ្រ​បាល់​ទិក​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ជា​ការចោទប្រកាន់​មួយ​ត្រូវបាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​។​

​បណ្តា​ប្រទេស​នៅ​តំបន់ន័​រ​ឌី​ក (Nordic) បាន​និយាយថា ការផ្ទុះ​នៅក្រោម​សមុទ្រ ដែល​បាន​បំផ្លាញ​បំពង់​បង្ហូរ​ប្រេង​នៅ​សប្តាហ៍​នេះ​និង​នាំឱ្យ​មាន​ការ​លេច​ធ្លាយ​ឧស្ម័ន​មេតាន​យ៉ាងច្រើន គឺពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជាច្រើន​រយ​គីឡូក្រាម​។​

​ការ​ប៉ះទង្គិច​គ្នា​រវាង​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​បាន​បន្ត​នៅ​ពេល​ក្រោយ​ទៀត​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ដែល​កោះ​ប្រជុំ​ដោយ​រុស្ស៊ី​​ជុំវិញ​ការវាយប្រហា​រលើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង 2 និង​ខណៈ​ដែល​អ្នក​ស្រាវជ្រាវន័​រវែស​បាន​បោះពុម្ពផ្សាយ​ផែនទី ដែល​ព្យាករណ៍​ថា​បរិមាណ​ឧស្ម័ន​មេតាន​យ៉ាងច្រើន​ដែល​ធ្លាយ​​ចេញពី​បំពង់​បង្ហូរ​ដែល​ខូច​នឹង​ធ្វើដំណើរ​លើ​តំបន់​ដ៏​ធំ​នៃ​តំបន់ន័​រ​ឌី​ក​។​

​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​មូ​ស្គូក្នុង​ពិធី​មួយ​ដើម្បី​ដាក់​បញ្ចូល​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី លោកពូ​ទីន​បាន​អះអាង​ថា ពួក “Anglo-Saxons”​នៅ​លោកខាងលិច​​បាន​ប្រែក្លាយ​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទៅជា “​ការវាយប្រហារ​ភេរវកម្ម​” ដែល​បំផ្លាញ​បំពង់​បង្ហូរ Nord Stream 1 និង 2 នៅក្នុង​អ្វីដែល​គាត់​បាន​ពណ៌នា​ថា​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​”​បំផ្លាញ​​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​អឺរ៉ុប​”​។​

​លោក​បាន​បន្ថែមថា “​អ្នក​ដែល​ទទួល​ផល​ចំណេញ​ពី​វា​បាន​ធ្វើ​វា​” ដោយ​មិន​បាន​និយាយ​ចំឈ្មោះ​ប្រទេស​ជាក់លាក់​នោះឡើយ​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិន បាន​ច្រាន​ចោល​ការអះអាង​របស់​ពូ​ទីន​អំពី​បំពង់​បង្ហូរ​ប្រេង​ថា​ជា​រឿង​ភ្លាវ​ណាស់​។​

​លោកបៃ​ដិនបាន​និយាយថា “​វា​ជា​អំពើ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​។ ហើយ​ឥឡូវនេះ​រុស្ស៊ី​កំពុង​បញ្ចេញ​ព័ត៌មាន​មិន​ពិត​និង​ការ​ភូតកុហក​។​យើង​នឹង​ធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​របស់​យើង​ដើម្បី​ដឹង​ការ​​ពិត​អំពី​អ្វី​ដែល​បាន​កើតឡើង​” ដោយ​បន្ថែម​ថា អ្នក​មុជទឹក​នឹង​ត្រូវ​បញ្ជូន​ទៅ​ដើម្បី​ពិនិត្យ​បំពង់​។ “​កុំ​ស្តាប់​អ្វី​ដែល​ពូ​ទីន​និយាយ​។ អ្វី​ដែល​គាត់​និយាយ យើង​ដឹង គឺ​មិន​ពិត​ទេ​”​។​

​ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយថា ការអះអាង​របស់​លោក​ពូ​ទីន​កំពុង​ព្យាយាម​បង្វែរ​ការយកចិត្តទុកដាក់​អំពី​ការ​កាត់​យក​ផ្នែក​ខ្លះ​របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោកស្រី អេ​ឌ្រា​ន វ៉ាត​សុន (Adrienne Watson) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី​រំខាន​យើង ឬ​ពិភពលោក​ពី​ការប៉ុនប៉ង​ក្លែងបន្លំ​របស់ខ្លួន​ក្នុងការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​ដោយ​តម្លាភាព​នោះ​ទេ​”៕

​បរិមាណ​ឧស្ម័ន​មេតាន​យ៉ាងច្រើន​នឹង​ធ្វើដំណើរ​លើ​តំបន់​ដ៏​ធំ​នៃ​តំបន់ន័​រ​ឌី​ក

Post navigation