Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកប៉ែនស៊ីម៉ន÷សិស្សសម័យតេជោមានសំណាងនិងឱកាសសិក្សាខ្ពស់

Views: 1

ដោយ:បូកគោ/កំពត: តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណ:កម្មការទី១០នៃរដ្ឋសភាបានបញ្ជាក់ថាសិស្សានុសិស្ស និងនិស្សិតសម័យតេជោពិតជាមានសំណាង និងឱកាសវិសេសសវិសាលក្នុងការសិក្សាបានខ្ពង់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកប៉ែន ស៊ីម៉នបានជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នាពហុកីឡដ្ឋានកំពតស្ថិតក្នុងក្រុងកំពត។
ថ្លែងក្នុងពិធីខាងលើ លោកប្រធានគណ:កម្មការទី១០នៃរដ្ឋសភាបានមានប្រសាសន៍ថាចៅៗជាសិស្សានុសិស្សទាំងអស់មានសំណាងក្រៃលែងដែលបានកើតក្នុងសម័យតេជោដោយរាជរដ្ឋាភិបាលបានចាត់ទុកអប់រំជាវិស័យអាទិភាព។ ប្រមុខរាជរដ្ឋាភិបាលកំពុងជំរុញ ក៏ដូចជាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងការបណ្តុះធនធានមនុស្សឲ្យមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់សម្រាប់ទ្រទ្រង់ ព្រមទាំងដឹកនាំប្រទេសទៅថ្ងៃមុខ។ លោកប៉ែន ស៊ីម៉នបានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាមិនធ្លាប់មានសម័យកាលណាមួយពោរពេញដោយសុខសន្តិភាព ការអភិវឌ្ឍនិងមានសិស្ស និស្សិតរាប់ម៉ឺននាក់បានរៀនចប់វិទ្យាល័យ ឬមហាវិទ្យាល័យក្នុងមួយឆ្នាំ ៗដូចបច្ចុប្បន្ននេះឡើយ។ សម័យតេជោ សិស្សានុសិស្សរស់នៅក្នុងជីវភាពសមរម្យ មានសាលារៀនក្បែរផ្ទះ និងទទួលបានឱកាសបន្តការសិស្សានៅក្រៅប្រទេសថែមទៀតផង។ ដូច្នេះចៅៗទាំងអស់ត្រូវបន្តខិតខំរៀនសូត្រឲ្យបានពូកែដើម្បីតបស្នងសងគុណប្រមុខដឹកនាំប្រទេស និងទឹកដីកំណើតរបស់ខ្លួន។
តាមរបាយការណ៍របស់លោកតាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានបញ្ជាក់ថាឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពតមានសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិចំនួន៤.៣៥៦នាក់ ស្រី២.៤១០នាក់។ ក្នុងនោះជ័យលាភីនិទ្ទេសA ចំនួន៣៧នាក់ ស្រី១៨នាក់,និទ្ទេសB ចំនួន៣៨៨នាក់ ស្រី២៤៤នាក់ និទ្ទេសC ចំនួន ៩៧៦នាក់ ស្រី៦០២នាក់ និទ្ទេសD ចំនួន១.៥៧៤នាក់ ស្រី៨៦៩នាក់ និងនិន្ទេសE ចំនួន១.៣៨១នាក់ ស្រី៦៧៧នាក់។
សូមបញ្ជាក់ថាសម្រាប់ពិធីជួបសំណេះសំណាលនេះ សិស្សជ័យលាភីនិទ្ទេសAទទួលបានរង្វាន់លើកទឹកចិត្តជាម៉ូតូម៉ាក Honda Dream ផលិតឆ្នាំ២០២៣ម្នាក់មួយគ្រឿង៕សរន / N

Post navigation