Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ :​ ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ​

Views: 2

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ “​ ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ​ “​។ នេះជាការបញ្ជាក់របស់លោក​បណ្ឌិត ហ៊ុន ម៉ាណែត​ ប្រធានកិត្តិយស​សហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក.)​ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២២។

ក្នុងឱកាសនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការកណ្តាលដែលបានផ្តល់នូវសេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ជាប្រធានកិត្តិយស ស.ស.យ.ក.។ ទន្ទឹមនឹងនេះ លលោកបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។

ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលមហាសន្និបាត ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមស្មារតីទទួលខុសត្រូវ និងពោេពេញដោយការប្តេជ្ញាចិត្តខ្ពស់ពីសមាជិកទាំងឡាយ និងក៏សូមចូលរួមអបអរសាទរលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបជូនថា រយៈពេល ពីរថ្ងៃនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក. លោកទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូបនិងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ៕​សរន

Post navigation