Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី​ហារី​ស​ហៅ​សម្ពន្ធភាព​អាម៉េរិក​-​ជប៉ុន​ថា​ជា “​សសរ​គោល​”

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris)​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា (Fumio Kishida) ភ្លាមៗ​បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​តូ​ក្យូ​សម្រាប់​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​របស់​អតីត​មេដឹកនាំ​ដែល​គេ​ធ្វើឃាត ស៊ីន​ហ្សូ អាបេ​។​

​លោក​អាបេ ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ត្រូវ​គេ​ធ្វើឃាត​កាលពី​ខែកក្កដា នឹង​ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅ​ថ្ងៃ​អង្គារ​ទី​២៨​កញ្ញា ហើយ​លោក​ស្រី​ហារី​សនឹង​ដឹកនាំ​គណៈប្រតិភូ​អាម៉េរិក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​។​

​លោកស្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​ដំណាក់​អាកាសា​កា (Akasaka)​ថា “​សម្ពន្ធភាព​រវាង​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក​គឺជា​សសរ​គោល​នៃ​អ្វីដែល​យើង​ជឿ​ថា​មាន​សារៈសំខាន់​ចំពោះ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​”​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា លោក​អាបេ “​លះបង់​ទាំង​ដួងចិត្ត​និង​ដួងព្រលឹង​របស់គាត់​” ទៅក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​បន្ត​នូវ​សេចក្តីប្រាថ្នា​របស់​គាត់​”​។​

​លោក​អាបេ​បាន​បង្កើត​ទំនាក់ទំនង​កាន់តែជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក នៅពេលដែល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​មហិច្ឆតា​របស់​ចិន ហើយ​លោក​គី​ស៊ី​ដា​កំពុង​បន្ត​ការជំរុញ​របស់​គាត់​សម្រាប់​ការការពារ​ជាតិ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​៕

លោកស្រី​ហារី​ស​មក​ដល់​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ

Post navigation