Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី ឱ វណ្ណឌីន ថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រឡាញ់ របស់អាជីវករ នៅផ្សារខេត្តក្រចេះ សម្រាប់ការជូននំដុត និងផ្លែខ្នុរ

Views: 13

ដោយៈ ទេព មង្គល / ក្រចេះ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករ នៅផ្សារខេត្តក្រចេះ ដែលបានជូននំដុត និងផ្លែខ្នុរ ដល់លោកស្រី ព្រមទាំងបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

តាមរយៈ Twitter នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថាៈ «នំដុតមួយកូនថង់ និងផ្លែខ្នុរ មួយចំណែក ថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់ក្មួយស្រី ដែលជាអាជីវករលក់ដូរ ក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវ មនោសច្ចេតនារំភើប និងសប្បាយរីករាយ ឥតឧបមា ដែលបានជួបខ្ញុំ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។»

លោកស្រី បានបន្ដទៀតថាៈ «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ក្មួយស្រី និងបងប្អូនអាជីវករ ដែលលក់ដូរនៅទីផ្សារនេះ ដែលបានស្រឡាញ់រាប់អានខ្ញុំបែបនេះ និងបានស្ម័គ្រចិត្តទៅទទួលយក វ៉ាក់សាំងកូវីដ-១៩ រួមទាំងលោកចៅសង្កាត់ និងសហការីរបស់ លោកទាំងអស់ផងដែរ។ យើងទាំងអស់គ្នា រួមគ្នាទប់ស្កាត់ការផ្ទុះ ឡើងវិញ ជាយថាហេតុ នូវការចម្លងវីរុសកូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ទៀត រួមជាមួយនឹងការបន្តប្រុងប្រយ័ត្ន ការពារការចម្លងបន្តគ្នា ដោយអនុវត្តន៍ ៣ការពារ និង ៣កុំ ទៅតាមពេលវេលា ទីកន្លែង និងតាមកាល:ទេស: ដោយការរៀនរស់ជាមួយនឹងវត្តមានកូវីដ១៩នេះ»។

លោកស្រី ឱ វណ្ណឌីន ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ រកស៊ីមានបាន ចម្រុងចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដទៃទៀត ចៀសផុតពីការពុលចំណី អាហារ ពិសេសស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕ V / N

Post navigation