Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី​រី​សា វ័យ​៥៩​ឆ្នាំ ប្តូរ​អាជីព​ពី​សម្តែង​មក​ដើរ​ម៉ូត​មិន​ឱ្យ​ចាញ់​កូនស្រី​អាយុ ២១ ឆ្នាំ​របស់​ខ្លួន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី លី​សា រី​ន​ណា (Lisa Rinna)​បាន​ប្រែ​ពី​តារា​ស្រី​ក្នុង​រឿង​ភាគ Real Housewives Of Beverly Hills ទៅ​ជា​តារា​បង្ហាញ​ម៉ូត​ម្នាក់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តារា​សម្តែង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​វ័យ ៥៩ ឆ្នាំ​រូប​នេះ​ត្រូវ​គេ​ឃើញ​ស្លៀកពាក់​ឈុត​បញ្ចេញ​សាច់​និង​ទាក់ទាញ​ភ្នែក​យ៉ាងខ្លាំង នៅពេល​លោកស្រី​ដើរ​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​កូ​ប៉ិន​ហាក ប្រទេស​ដា​ណឺ​ម៉ាក​។​

​តារា​ស្រី ដែល​បង្ហាញ​មុខ​ចុងក្រោយ​ក្នុងពេល​ដាក់​បញ្ចាំងភាពយន្ត 80 For Brady រូប​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Rotate Birger Christensen ។​

​អតីត​តារា​សម្តែង​រឿង​ភាគ​រូបនេះ​បាន​ពាក់​អាវទ្រនាប់​ពណ៌​ខ្មៅ ដែល​កាត់​វាល​ស្មា​ពេក​សឹងតែ​របូត​ជ្រុះ​ចេញពី​ខ្លួន​។ ឈុត​នេះ​បាន​រអិល​ចុះ​ទៅ​ដល់​ក្បាល​សុដន់​របស់​តារា​រូប​នេះ​បើទោះបីជា​វា​មាន​ខ្សែ​ស្តើង​​នៅ​លើ​ស្មា​របស់គាត់​ក៏ដោយ​។​

​លោកស្រី​លី​សា​ហាក់​កំពុង​ដើរ​តាម​លំ​អាន​កូនស្រី​អាយុ ២១ ឆ្នាំ​របស់​គាត់ ឈ្មោះ អា​មេ​លី​យ៉ា ហាម​លីន (Amelia Hamlin)​ដែល​បាន​ក្លាយ​ជា​តារា​ម៉ូត​ដែលមាន​តម្រូវការ​ខ្លាំង​បំផុត​នៅក្នុងឧ​ស្សា​​ហ​កម្ម​ម៉ូត​។ តារា​រូប​នេះ​ថែមទាំង​បាន​បញ្ចេញមតិ​ទៀតផង ពេល​ឃើញ​រូបភាព​ម្ដាយ​នៅលើ Instagram ខណៈ​នាង​សរសេរថា “​ឡូយ​កប់​!”៕

​លោកស្រី​លី​សា​ដើរ​បង្ហាញ​ម៉ូត​នៅ​កូ​ប៉ិន​ហាក និង​កូនស្រី


Post navigation