Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី រដ្ឋលេខាធិការ ចាត់ទុកខេត្តស្ទឹងត្រែង គឺជាខេត្តកូនក្រមុំ លើវិស័យទេសចរណ៍

Views: 1

ដោយ: សុខុម / ស្ទឹងត្រែង: លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ លើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី ក្នុងវិស័យទេសចរណ៍ នៅខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សិក្ខាសាលានេះ មានការចូលរួមពីលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត និងតំណាងអង្គភាពជុំវិញខេត្ត។

លោកស្រី ហ៊ុន ដានី បានមានប្រសាសន៍ថាៈខេត្តស្ទឹងត្រែង គឺជាខេត្តកូនក្រមុំ លើវិស័យទេសចរណ៍ នៅភូមិភាគឦសាន ដែលជាប់តំបន់ព្រំដែនកម្ពុជាឡាវ។ ខេត្តភូមិភាគឦសានមួយនេះ មានដងទន្លេ សំបូរទៅដោយធម្មជាតិ មានផ្លូវតភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយ និងមានស្ពានឆ្លងកាត់ទន្លេចំនួនពីរ គឺស្ពានសេកុង និងស្ពានមេគង្គ ដែលជាការអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាល។ ស្ពាន ផ្លូវទាំងពីរនេះ បង្កលក្ខណៈងាយស្រួល សម្រាប់ភ្ញៀវទេសចរ និងវិស័យផ្សេងទៀត ហើយក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ក្រៅពីធនធានធម្មជាតិ តាមដងទន្លេ ក៏នៅមានប្រាសាទ បុរាណ ជាច្រើនកន្លែងទៀត។

រីឯលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរាយការណ៍ថាៈខេត្តនេះ ស្ត្រីជាង ៦០% បានចូលរួមជាមួយវិស័យទេសចរណ៍ ដូចជាការចូលរួមបម្រើការងារ ក្នុងសហគមន៍អេកូទេសចរណ៍ បម្រើការនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារ ផ្ទះសំណាក់ជាដើម។ ក្រៅពីនេះ ក៏នៅមានកន្លែងកម្សាន្ត បៀរកាដិន ខារ៉ាអូខេ ក៏សុទ្ធតែបានផ្ដល់ឱកាសដល់ស្ត្រី ឲ្យមានការងារធ្វើ៕/V/r

Post navigation