Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លូ​ស្បៃ​មុង​ចំនួន​៧១​មាត់ ត្រូវបាន​ដុតបំផ្លាញ​ចោល ដោយ​រដ្ឋបាល​ជលផល​ព្រៃវែង​

Views: 3

ដោយៈ ប​.​ខុន / ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង បាន​បំផ្លាញចោល​លូ​ស្បៃ​មុង ចំនួន ៧១ មាត់ របាំង​ស្បៃ​មុង ប្រវែង ៤.០៥០ ម៉ែត្រ បង្គោល​ចម្រឹង ចំនួន ១.៥៥០ ដើម ចាក់​លែង​កូន​ត្រី ចូល​បឹង​ធម្មជាតិ​វិញ ចំនួន ៥៨ គីឡូក្រាម និង​រក្សាទុក​ស្បៃ​មុង ដែល​នៅមាន​គុណភាព ប្រវែង ២០០ ម៉ែត្រ​។​

​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២​ថាៈ ចាប់​ថ្ងៃទី​១ មកដល់​ថ្ងៃទី​៥ ខែសីហា សង្កាត់ ផ្នែក​នៅក្រោម​ឱវាទ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង ក្រៅពី​បាន​ចុះ​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ និង​សមាជិក​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី និង​បាន​ត្រួតពិនិត្យ​ការនាំ​ចូល​ផល​ជលផល តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី និង​ច្រកទ្វារព្រំដែន កោះ​រការ នៅបាន​ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ជលផល​មួយចំនួន ដែល​ការងារ​នេះ បានធ្វើ​ជាប់​ជា ប្រចាំ​រហូតមក​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បានបញ្ជាក់ នៅក្នុង​របាយការណ៍​ថាៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ក្រុមការងារ បាន​ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ជលផល បាន​ចំនួន ៣ ករណី ដោយ​បំផ្លាញចោល​វត្ថុតាង នៅ​នឹក​ន្លែ​ង ដូចជា លូ​ស្បៃ​មុង ចំនួន ៧១ មាត់ របាំង​ស្បៃ​មុង ប្រវែង ៤.០៥០ ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ១.៥៥០ ដើម ចាក់​លែង​កូន​ត្រី ចូល​បឹង​ធម្មជាតិ​វិញ ចំនួន ៥៨ គីឡូក្រាម និង រក្សាទុក​ស្បៃ​មុង ដែល​នៅមាន​គុណភាព ប្រវែង ២០០ ម៉ែត្រ​។​

​លោក អូន ស៊ី​ណាត បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ តាមរយៈ​នៃ​ការចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស ជា​បន្តបន្ទាប់ កន្លងទៅនេះ ឃើញថា ស្ថានភាព​កូន​ត្រី ឆ្នាំនេះ មាន​ច្រើន ដោយសារ​ទឹក​ឡើង​ចំពេល​វេលា​ត្រី​ពង​កូន និង​ឡើង​មកហើយ ទោះបីជា​មិនទាន់​ខ្ពស់ តែ​មិនបាន​ស្រក​ទាប​ទៅវិញ ជា​សញ្ញា​ប្រាប់ថា នៅ​រដូវ​ប្រមូល​ផល ខាងមុខ ទិន្នផល​ត្រី នៅក្នុង​ខេត្តព្រៃវែង អាច​នឹង​កើនឡើង​៕/V​

Post navigation