Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Man U រំពឹង​ធ្វើ​បាន​ល្អ​ក្នុង FA Cup ខណៈ Bayern និង Barcelona អាច​នឹង​លំបាក​ជាមួយ​គូប្រកួត​របស់​ខ្លួន​ថ្ងៃនេះ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​បិសាច​ក្រហម Man U​នឹង​លេង FA Cup ជុំ​ទី​៤​ប៉ះ​ក្រុម​ធ្លាក់​ជើង Reading មកពី Championship នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​សង្ឃឹម​ឈ្នះ​ងាយៗ​។ ទន្ទឹមនេះ ក្រុម Bayern Munich ដែល​ឈរ​លើ​កំពូល​តារាង Bundesliga អាល្លឺម៉ង់ អាច​នឹង​មិន​ឈ្នះ​លើ​ក្រុម Frankfurt នោះ​ទេ​ខណៈ​ក្រុម​ខ្លាំង​អាល្លឺម៉ង់​មួយ​នេះ​ឆ្លងកាត់​ពីរ​ប្រកួត​​ចុង​ក្រោយ​ស្មើ​រហូត​។ ដោយឡែក ក្រុម​អ្នក​មាន​បុណ្យ Barcelona ឯណោះ​វិញ​នឹង​ធ្វើដំណើរ​ទៅ​ផ្ទះ Girona ដែល​កំពុង​លេង​ល្អ​ដូច​ផ្កា​ក្នុង​ទឹកដី ខណៈ​អ្នក​មាន​បុណ្យ​នឹង​លេង​ដោយ​គ្មាន Lewandowski ដែលជា​អ្នក​ជួយ​ក្រុម​ឱ្យ​លេង​ល្អ​។

​ការព្យាករណ៍ ៖

– Man U vs Reading (FA Cup ជុំ​ទី​៤)

* ក្រុម Manchester United បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ ១០ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Manchester United បានឈ្នះ​ការប្រកួត​ខាប់​ក្នុងស្រុក​ចំនួន​៣​លើក​ក្នុងចំណោម​ការប្រកួត​ខាប់​ក្នុងស្រុក​ចំនួន​៤​លើកចុងក្រោយ​ជាមួយ Clean Sheet​។​
* Reading បាន​ចាញ់ ៤-០ បី​ដង​ក្នុង​រដូវ​កាល​នេះ​។​

​បន្ទាប់ពី​បាន​កត់ត្រា​ជ័យជម្នះ ៣-០ លើ​ក្រុម Forest ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ League Cup កាលពី​ពាក់កណ្តាល​សប្តាហ៍ ក្រុម Manchester United របស់លោក Erik ten Hag បាន​បង្វែរ​ការចាប់អារម្មណ៍​ភ្លាមៗ​របស់​ពួកគេ​ចំពោះ​រឿង​តូចតាច​នៃ​ការប្រកួត FA Cup ជុំ​ទី ៤ ទល់​នឹង​ក្រុម​អន់​ក្នុង Championship គឺ Reading ។​

​អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ហូឡង់ដ៏​រឹងមាំ​របស់ United រូបនេះ​បាន​និយាយ​រួច​ហើយ​ថា គាត់​នឹងធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​អំណាច​របស់​គាត់​ដើម្បី​នាំ​យក​ពានរង្វាន់​មកកាន់​ទឹកដី Old Trafford និង​បញ្ចប់​ការរង់ចាំ​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​ពួកគេ​សម្រាប់​ពាន ប៉ុន្តែ​កុំ​រំពឹង​ខ្ពស់​ពេក​ថា​បិសាច​ក្រហម​នឹងដាក់​ឈុត​ធំ​មក​បង្ក្រាប​ក្រុម​ខ្សោយ​មួយ​នេះ​។​

Man U ជួប Reading ក្នុង FA Cup ជា​ញឹកញាប់ ដោយ​ពួកគេ​បាន​យក​ឈ្នះ​ច្រើនៗ​គ្រាប់ (​ឈ្នះ​២-០​ក្នុង​ឆ្នាំ​២០១៩ និង ៤-០​ក្នុង​ឆ្នាំ​២០១៧) និង​មិន​ដែល​លេង​ជើង​ទី​ពីរ​នោះ​ទេ​។ ដូច្នេះ​យើង​រំពឹងថា ការប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​មាន​គ្រាប់​បាល់​ច្រើន​ដូច​សព្វមួយដង​។​

​បន្ទាប់ពី​បាន​ឈរ​នៅលើ​កំពូល​តារាង Championship កាលពីដើម​រដូវ​កាល​នេះ ក្រុម​របស់​លោក Paul Ince បាន​ធ្លាក់ចុះ​បន្តិច​ម្តងៗ​រហូត​មក​ក្រោម​ពាក់កណ្តាល​តារាង ជាហេតុ​បញ្ចប់​រាល់​ក្តីសង្ឃឹម​ឡើងមក Premier League របស់​ពួកគេ​។​

​ក្រុម​ភ្ញៀវ​ក៏​គ្មាន​គ្រាប់​បាល់​ក្រៅ​ដី​ដែរ​ក្នុង​រយៈពេល​ជាង​៣​ម៉ោង​នៃ​ការលេង ហើយ​ឈាន​មក​ការប្រកួត​នេះ​ក្រោយ​ចាញ់​ក្នុង​លទ្ធផល ៤-០ ក្រោម​ថ្វីដៃ​ក្រុម Stoke ដែល​នេះ​ជា​បរាជ័យ​ក្នុង​ចំនួន​គ្រាប់​បាល់​ដូចគ្នានេះ​ជា​លើក​ទី​៣​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។​

​យើង​នៅតែ​រំពឹង​ក្រុម​បម្រុង​របស់ Manchester United ធ្វើ​បាន​ល្អ និង​ឈ្នះ​ក្នុង​លទ្ធផល​ទស្សនទាយ ៤-០​។​

– Bayern Munich vs Eintracht Frankfurt (Bundesliga)

* Eintracht Frankfurt ចាញ់​តែ​ម្តង​គត់​ក្នុងនាម​ជា​ក្រុម​ភ្ញៀវ​នៅផ្ទះ Bayern ក្នុង ៥ ប្រកួត​ចុងក្រោយ (​ឈ្នះ​៣ ស្មើ​១ ចាញ់​១)​។​
* ក្រុម​ភ្ញៀវ​មិនទាន់​ចាញ់​នៅឡើយ​ទេ​នៅពេល​ស៊ុត​នាំមុខ​មុន​ក្នុង​លី​ក​ក្នុង​រដូវ​កាល​នេះ (​ឈ្នះ​៨ ស្មើ​២)​។​
* Frankfurt បាន​ឈ្នះ​នៅ​ទឹកដី Bayern ២-១ កាល​ពី​រដូវ​កាល​មុន ហើយ​ចាញ់​ក្រៅ​ដី​តែ​ម្តង​គត់​នៅ​រដូវ​កាល​នេះ​។​

​ការ​ស្មើ​ពីរ​ប្រកួត​ចាប់តាំងពី Bundesliga ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បាន​ជួយ​ក្រុម​នានា​ដេញតាម​ពីក្រោយ​ក្រុម Bayern Munich នៅ​ជុំ​នេះ ដោយ​ក្រុម​ជើងឯក​១០​សម័យ​ជាប់ៗ​គ្នា​នេះ​មាន​ត្រឹមតែ ៣ ពិន្ទុ​នាំមុខ​ក្រុម​លេខ ២ មុន​ពេល​ការប្រកួត​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ហើយ​ប្រសិនបើ​ចាញ់​ថ្ងៃនេះ ក្រុម​លេខ​២ Union Berlin នឹង​តាម​ស្មើ​ពិន្ទុ ប្រសិន​បើ​ពួកគេ​ឈ្នះ​។​

​ការទិញ​អ្នកចាំទី​សញ្ជាតិ​ស្វីស Yann Sommer ដើម្បី​ជំនួស​កន្លែង​ទី​១ របស់ Manuel Neuer ដែល​រងរបួស​គឺ​ជា​ចំណាត់ការ​ដ៏​ឆ្លាត​វៃ​មួយ ប៉ុន្តែ​សំណួរ​នៃ​វិជ្ជាជីវៈ​បាន​កើត​ឡើង​ពី​ក្រុម Bayern បន្ទាប់​ពី​ខ្សែប្រយុទ្ធ Serge Gnabry បាន​អបអរ​លទ្ធផល​ស្មើ​ជាមួយ Leipzig ដោយ​ជិះ​យន្តហោះ​ទៅ​លេង​សប្តាហ៍​ម៉ូត​នៅ​ប៉ារីស​។​

​ទោះបីជា​មាន​រឿងរ៉ាវ​តិចតួច​កើតឡើង​នៅ​ពីក្រោយ​ឆាក​និង​នៅលើ​ទីលាន​ក៏ដោយ ក៏ Bayern Munich នៅតែ​ចូលមក​ក្នុង​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​ជាង ហើយ​មិន​ទាន់​ភ្លក្ស​រសជាតិ​ចាញ់​នៅឡើយ​ទេ​ចាប់តាំងពី​ខែ​កញ្ញា​មក ដោយ​បាន​ឆ្លងកាត់​ការប្រកួត​ដ៏​អស្ចារ្យ​ចំនួន ១៥ លើក​ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់​ចាប់តាំងពី​ពេលនោះ​មក​។​

Eintracht Frankfurt គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម Bundesliga តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​នៅ​កីឡដ្ឋាន Allianz Arena កាល​ពី​រដូវ​កាល​មុន ហើយ​ក្នុងនាម​ជា​ភ្ញៀវ​ល្អ​បំផុត​នៅ​ទឹកដី​របស់ Bayern (​ឈ្នះ​៣ ស្មើ​១ ចាញ់​១) កូនក្រុម​របស់លោក Oliver Glasner ប្រហែល​ជា​ចង់បាន​ឱកាស​ឈ្នះ​នៅទីនេះ​ម្តងទៀត​។​

​ក្រុម​ភ្ញៀវ​បាន​ចាញ់​ការប្រកួត​លី​ក​ក្រៅ​ដី​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ហើយ​បើ​ទោះបីជា​លេង​ប៉ះ​ក្រុម​ល្អ​បំផុត​នៅ​អាល្លឺម៉ង់​ក៏ដោយ ក៏​ហាងឆេង​ទឹក​លុយ​របស់​ពួកគេ​នៅតែ​ល្អ ហើយ​គួរតែ​ចាត់ទុក​ជា​តម្លៃ​ល្អ ដោយហេតុ​ថា​ក្រុម​ពាក់កណ្តាល​តារាង Cologne មក​ទី​នេះ​ក៏​ទទួលបាន​១​ពិន្ទុ​ក្នុងអំឡុង​ការប្រកួត​ពាក់កណ្តាល​សប្តាហ៍​ផងដែរ​។​

​យោង​តាម​តម្លៃ​ហាងឆេង លទ្ធភាព​ស្មើគ្នា ២-២ គឺ​មាន​ខ្ពស់​សម្រាប់​ក្រុម​ទាំង​ពីរ​នៅថ្ងៃនេះ​។​

– Girona vs Barcelona (LaLiga)

* ក្រុម​ទាំង​ពីរ​មាន​គ្រាប់​បាល់​ស៊ុត​ទៅ​ស៊ុត​មក​ក្នុង ១៤ ប្រកួត​នៃ​ការប្រកួត La Liga ១៥ លើកចុងក្រោយ​។​
* ការប្រកួត​ក្រៅ​ដី​ចំនួន​៤​លើក​នៃ​៧​លើក​ចុងក្រោយ​របស់ Barcelona បានឃើញ​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។​
* Girona មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​លី​ក​ក្នុងផ្ទះ​៥​លើកចុងក្រោយ​។​

Girona ឈរ​នៅ​ពាក់កណ្តាល​តារាង​ក្នុង La Liga យ៉ាង​សុវត្ថិភាព ហើយ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការរកបាន​គ្រាប់​បាល់​គឺជា​លក្ខណៈ​ពិសេស​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុង​រដូវ​កាល​នេះ​របស់​ពួកគេ ដោយហេតុ​ថា​ក្រុម Girona និង Barcelona មាន​គ្រាប់​បាល់​ស៊ុត​ទៅ​ស៊ុត​មក​ក្នុង ១៤ ប្រកួត​នៃ​ការប្រកួត La Liga ១៥ លើកចុងក្រោយ​ដូចគ្នា​។​

​ការប្រកួត​នីមួយៗ​បាន​មើលឃើញ​ក្រុម​ទាំង​ពីរ​រកបាន​ពិន្ទុ​ទៅវិញទៅមក​រាប់បញ្ចូល​ទាំង​ការ​ស៊ុត​ចូល​៧​ប្រកួត​ជាប់ៗ​គ្នា​នៅ​កីឡដ្ឋាន Estadi Montilivi ជា​កន្លែង​ដែល​ក្រុម​របស់​លោក Michel មិន​ដែល​ចាញ់​សោះ​ក្នុង​៥​លើកចុងក្រោយ​។​

​ការប្រកួត​ទាំង​៣​នោះ​បាន​បញ្ចប់​ដោយ​ស្មើគ្នា ប៉ុន្តែ​គួរ​ឱ្យ​បារម្ភ​ដែរ Girona មិនទាន់​អាច​រក្សា Clean Sheet បានទេ ចាប់តាំងពី​ការវិល​ត្រឡប់​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​របស់អេ​ស្ប៉ា​ញវិញ​កាល​ពី​រដូវក្តៅ​។​

Barcelona បាន​ប្រឹងប្រែង​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ទាំង​លំបាក​លើ​ក្រុម Getafe កាលពី​ចុង​សប្តាហ៍​មុន ដោយ​មើល​ទៅ​លេង​មិនទាន់​ល្អឥតខ្ចោះ​ដូច​កាល​ដែល Robert Lewandowski មិនទាន់​ផ្អាក​ពី​ការប្រកួត​នោះទេ​។​

​ក្រុម​របស់​លោក Xavi បាន​ឆ្លងកាត់​ការប្រកួត​ក្រៅ​ដី​ចំនួន ៦ ប្រកួត​ដោយ​មិន​ស្គាល់​ចាញ់ ដោយ​ក្នុងនោះ ៣ ប្រកួត​ឃើញ​របូត​គ្រាប់​បាល់​។​

​ជា​ការពិត​ណាស់ ពួកគេ​បាន​រក្សា Clean Sheet ត្រឹមតែ ៤ ដង​ប៉ុណ្ណោះ​ក្នុង​ការប្រកួត ៩ ដង​ចុងក្រោយ ដូច្នេះ Girona ច្បាស់​ជា​ចង់បាន​ឱកាស​ស៊ុត​បញ្ចូល​ទី​របស់​ពួកគេ​។​

​រំពឹង​ថា​ក្រុម​ទាំង​ពីរ​នឹង​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​ការប្រកួត​នេះ ជាមួយនឹង​លទ្ធផល​ទស្សនទាយ ១-១៕

Man U រំពឹង​ឈ្នះ Reading ងាយៗ​នៅ​ថ្ងៃ​សៅរ៍​នេះ​

Post navigation