Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេ​ប៉ូលិស​ឥណ្ឌូនេស៊ី​និង​អ្នក​ផ្សេង​ទៀត​ត្រូវបាន​ដកចេញ​ពី​តំណែង​ជុំវិញ​មហន្តរាយ​បាល់ទាត់​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា មេ​ប៉ូលិស​ឥណ្ឌូណេស៊ី​ម្នាក់ និង​មន្ត្រី​លំដាប់​វរជន​ប្រាំបួន​នាក់​ត្រូវបាន​ដកចេញ​ពី​មុខតំណែង​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា ហើយ ១៨​នាក់​ផ្សេង​​ទៀត​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​សម្រាប់​ការទទួលខុសត្រូវ​ក្នុង​ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​ក្នុង​កីឡាដ្ឋាន​បាល់ទាត់ ដែល​បាន​បង្ក​ឱ្យ​មាន​ការរត់​ជាន់គ្នា សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២៥ នាក់​។​

​សមាជិក​គ្រួសារ​ដែល​មាន​ទុក្ខព្រួយ​ពិតជា​ពិបាក​យល់​ពី​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ រួម​ទាំង​កុមារ​ចំនួន ១៧ នាក់ នៅក្នុង​ការប្រកួត​បាល់​ទាត់​នៅ​ទីក្រុង​ម៉ា​ឡាង (Malang)​នៃ​​កោះ​ជ្វា​ខាងកើត ដែល​មាន​តែ​អ្នកគាំទ្រ​ក្រុម Arema FC ចូលរួម​ប៉ុណ្ណោះ​។ អ្នក​រៀបចំ​កម្មវិធី​បាន​ហាមឃាត់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ Persebaya Surabaya​ដោយសារ​តែ​ឥណ្ឌូនេស៊ី​មាន​ប្រវត្តិ​​ប្រកួត​បាល់ទាត់​ដ៏​ហិង្សា​។​

​គ្រោះមហន្តរាយ​នៅ​យប់​ថ្ងៃ​សៅរ៍​គឺ​ស្ថិតក្នុង​ចំណោម​គ្រោះ​ដ៏​ប្រល័យ​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​។​

​កីឡាករ​និង​មន្ត្រី​របស់​ក្លិប Arema បាន​ដាក់​កម្រងផ្កា​កាលពី​ថ្ងៃ​ចន្ទ​នៅមុខ​កីឡដ្ឋាន​។​

​គ្រូបង្វឹក​លោក ជេវី​យើ រ៉ូ​កា (Javier Roca)​បាន​និយាយថា “​ពួកយើង​មក​ទី​នេះ​ក្នុងនាម​ជា​ក្រុម​ដើម្បី​សុំ​ការ​អភ័យទោស​ពី​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សោកនាដកម្ម​នេះ​អ្នក​ដែល​បាត់​​បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ឬ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​”​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ អ្នកគាំទ្រ​បាល់ទាត់​ប្រហែល​មួយ​ពាន់​នាក់​ពាក់​អាវ​ខ្មៅ​ប្រារព្ធ​ពិធី​អុច​ភ្លើងទៀន​នៅ​កីឡដ្ឋាន​បាល់ទាត់​ក្នុង​ទីក្រុង​រណប បេកា​ស៊ី (Bekasi) នៃ​ទីក្រុង​ហ្សា​ការតា​ដើម្បី​បួងសួង​​ដល់​ជនរងគ្រោះ​នៃ​គ្រោះ​មហន្តរាយ​នេះ​៕

​អ្នកគាំទ្រ​បាល់ទាត់​ប្រហែល​មួយ​ពាន់​នាក់​ពាក់​អាវ​ខ្មៅ​ប្រារព្ធ​ពិធី​អុច​ភ្លើងទៀន​នៅ​កីឡដ្ឋាន​បាល់ទាត់​ក្នុង​ទីក្រុង​រណប បេកា​ស៊ី

Post navigation