Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេ​អាយ​ស៊ី​ស​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​ក្រោយ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ជិតឈឹង​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី (ISIS)​ឈ្មោះ អា​ប៊ូ អាល់ ហាស​សាន់ អាល់ ហា​សេ​មី អាល់ គូ​រ៉ៃ​ស៊ី (Abu al-Hassan al-Hashemi al-Quraishi) ដែល​ស្លាប់​កាលពី​ពាក់កណ្តាល​ខែ​តុលា​ក្នុងប្រទេស​ស៊ី​រី តាម​ពិត​គឺ​បំផ្ទុះ​សម្លាប់​ខ្លួនឯង​បន្ទាប់ពី​គាត់​និង​ជំនួយការ​របស់​គាត់​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ក្រុម​អ្នក​​ប្រយុទ្ធ​ក្នុង​តំបន់​នៅ​ក្នុង​ទីក្រុង​ចា​សឹម (Jasem) នេះ​បើ​យោង​តាម​យុទ្ធជន​ដែល​ចូលរួម​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះ និយាយ​ដូច្នេះ​។​

​យោធា​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា​ថា គូ​រ៉ៃ​ស៊ី​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​មួយ ដែល​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម​មួយ​ឈ្មោះថា កងទ័ព​រំដោះ​ស៊ី​រី (FSA) នៅ​ខេត្ត​ដេ​រ៉ា​អា (Deraa) ភាគ​ពាយព្យ​។​

​ខេត្ត​នេះ​ត្រូវបាន​នាំ​មក​ក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​ស៊ី​រី​វិញ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ផ្សះផ្សា​ដែល​សម្របសម្រួល​ដោយ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ដែល​បាន​ប្រគល់​ការគ្រប់គ្រង​ភាគខាងត្បូង​ស៊ីរ​ទៅ​រដ្ឋា​ភិ​​បាល​ក្រុង​ដា​ម៉ាស​វិញ​។​

​ប្រភព ដែល​រួមមាន​ទាំង​អ្នក​ប្រយុទ្ធ FSA និង​សាច់ញាតិ​របស់​សម​មិត្ត​ដែល​បាន​ស្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ​ក៏​ដូចជា​អ្នកស្រុក​នៅ​ចា​សឹម បាន​និយាយថា​គូ​រ៉ៃ​ស៊ី​និង​ជំនួយការ​របស់​គាត់​ត្រូវបាន​រក​​ឃើញ​នៅក្នុង​កន្លែង​លាក់កំបាំង​នៅក្នុង​ផ្ទះ​មួយ​។​

​លោក សា​ឡឹម អាល់ ហូ​រ៉ានី (Salem al Horani)​ជា​អ្នកស្រុក​ចា​សឹម​និង​ជា​អតីតយុទ្ធជន​ដែល​បាន​ចូលរួម​ក្នុង​ការឡោមព័ទ្ធ​ផ្ទះ​ទាំងបី ជា​កន្លែង​ដែល​ក្រុម​អាយ​ស៊ី​ស​ត្រូវបាន​រកឃើញ បាន​និយាយថា “​មេដឹកនាំ​និង​ដៃគូ​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​ជាមួយនឹង​ក្រវាត់​គ្រាប់បែក​អត្តឃាត បន្ទាប់​ពី​អ្នក​ប្រយុទ្ធ​របស់​យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​សម្រុកចូល​កន្លែង​លាក់​ខ្លួន​របស់​ពួកគេ​”​។​

​ឧទ្ទាម FSA បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋ​លោកខាងលិច​និង​ឈូង​សមុទ្រ​ពែ​ក្ស​រហូត​ដល់​ពួកគេ​បាន​ដក​ការគាំទ្រ​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​នៅតែ​ស្ថិតក្នុង​តំបន់​នេះ​បន្ទាប់ពី​កិច្ចព្រមព្រៀង​​ផ្សះផ្សា ដែល​ក្នុងនោះ​ពួកគេ​បាន​យល់ព្រម​ប្រគល់​ជូន​អាវុធ​ធុន​ធ្ងន់ ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​រក្សា​អាវុធ​ធុន​ស្រាល​៕

​រូបភាព​ផ្កាយរណប​ថ្ងៃទី​២​កុម្ភៈ​ឆ្នាំ​២០២២ បានបង្ហាញ​លំនៅឋាន​របស់​គូ​រ៉ៃ​ស៊ី នៅ​ភាគ​ពាយព្យ​ស៊ី​រី មុន​ការ​វាយឆ្មក់​ដោយ​កងកម្លាំង​អាម៉េរិក

Post navigation