Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេធាវី​ឥណ្ឌា​ឈ្នះក្តី​ចំណាស់​២២​ឆ្នាំ​ពាក់ព័ន្ធ​នឹង​សវនាការ​ជាង​១០០ បន្ទាប់ពី​គាត់​ត្រូវ​គេ​គិត​ថ្លៃ​លើស​តែ​២៥​សេន​សម្រាប់​សំបុត្រ​រថភ្លើង​ក្នុង​ឆ្នាំ ១៩៩៩

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីបំផុត​មេធាវី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ឈ្នះ​ការតស៊ូ​ក្តី​នៅ​តុលាការ​រយៈពេល ២២ ឆ្នាំ​ប្រឆាំងនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​នេះ​បន្ទាប់ពី​គាត់​បាន​ប្តឹង​ពួក​​គេ​រឿង​គិតថ្លៃ​លើស ២៥ សេន​ដុល្លារ​សម្រាប់​សំបុត្រ​ត្រឡប់​ទៅ​វិញ​ក្នុង​ឆ្នាំ ១៩៩៩​។​

​កាលពី​សប្តាហ៍​មុន លោក ទុង​ណាត ឆា​តួ​វេឌី (Tungnath Chaturvedi) ត្រូវបាន​សង​មកវិញ ២៥ សេន​បូក​នឹង​ការប្រាក់​រយៈពេល​ពី​រទ​ស​វត្សរ៍ ស្មើនឹង ៣,៥៤ ដុល្លារ​។ គាត់​ក៏​ទទួលបាន​លុយ​ពិន័យ ១៨៨ ដុល្លារ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក​ជាតិ​របស់​ឥណ្ឌា​ផងដែរ​។​

​លោក​ឆា​តួ​វេឌី​បាន​និយាយថា “​អ្នក​មិន​អាច​ដាក់​តម្លៃ​លើ​ថាមពល​និង​ពេលវេលា​ដែល​ខ្ញុំ​បាន​បាត់បង់​នោះទេ​” ដោយ​លាតត្រដាង​ថា គាត់​បាន​ចូលរួម​សវនាការ​ជា​ង ១០០​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​​នេះ ចាប់តាំងពី​គាត់​បាន​ដាក់ពាក្យ​ប្តឹង​។​

​ប៉ុន្តែ​លោក​បាន​បន្ថែមថា “​នេះ​គឺ​អំពី​ការតស៊ូ​ដើម្បី​យុត្តិធម៌​និង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​និច្ច ដូច្នេះ​វា​មាន​តម្លៃ​ណាស់​”​។​

​លោក​ឆា​តួ​វេឌី​បាន​បង់​ប្រាក់​ចំនួន ២០ រូ​ពី (២៥​សេន​ដុល្លារ​) លើស​ពី​ថ្លៃ​សម្រាប់​សំបុត្រ​ចំនួន​ពីរ​នៅ​លើ​សេវា​ផ្លូវដែក​ភាគ​ឦសាន​ពី​ទីក្រុង​ម៉ា​ធូរ៉ា (Mathura) ទៅ​កាន់​ទីក្រុង​ម៉ូ​រ៉ា​ដា​បាដ​(Moradabad) ក្នុង​ឆ្នាំ ១៩៩៩​។​លោក​បាន​ប្រគល់​លុយ ១០០ រូពី​សម្រាប់​សំបុត្រ​ពីរ​នៅ​លើ​ខ្សែ​រថភ្លើង​ក្នុង​តំបន់ ដែល​មាន​តម្លៃ ៣៥ រូពី​ក្នុង​សំបុត្រ​នីមួយៗ​។​

​គាត់​គួរ​បាន​លុយ​អាប់​៣០​រូពី​មកវិញ ប៉ុន្តែ​អ្នក​គិត​លុយ​បាន​ឱ្យ​មក​វិញ​តែ​១០​រូ​ពី ដោយ​កេង​យក​លុយ​គាត់​២០​រូ​ពី​។​

​បន្ទាប់​ពី​ការតស៊ូ​ផ្លូវច្បាប់​រយៈពេល ២២ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​និង​អ្នក​គិតលុយ តុលាការ​បាន​ផ្ដល់​សំណង​ដល់​លោក​ឆា​តួ​វេឌី​ចំនួន ១៥.០០០ រូ​ពី (១៨៨​ដុល្លារ​)៕

លោក​ឆា​តួ​វេឌី​ទីបំផុត​ឈ្នះក្តី​រឿង​ក្រុមហ៊ុន​រថភ្លើង​ជាង​កេង​លុយ​គាត់​អស់ ២០ រូ​ពី

Post navigation