Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​យក​អំណោយ​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​

Views: 1

ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ​សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​សហការី បាន​នាំយក​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ​ចំនួន ១០ គ្រួសារ នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​

​អំណោយ​ដែល​យកទៅ​ចែកជូន​រួមមាន​៖ អង្ករ ស័ង្កសី ស៊ីម៉ង់ត៍ ម៉ី ទឹកត្រី ទឹកស៊ីអ៊ីវ ជែ​ល​លៀងដៃ និង​ថវិការ​មួយចំនួន​៕​/R

Post navigation