Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉េដ​វ៉េ​ដេ​វ លើកឡើង​អំពី​លទ្ធភាព​វាយប្រហារ​ដោយ​គ្រាប់​នុយក្លេអ៊ែរ​លើ​អ៊ុ​យក្រែន​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សម្ពន្ធមិត្ត​ម្នាក់​របស់​ពូ​ទីន និង​ជា​អតីត​ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​នេះ​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការវាយប្រហារ​ដោយ​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ​​លើ​អ៊ុ​យក្រែន ដោយ​លោក​អះអាង​ថា​សម្ពន្ធភាព​យោធា​ដឹកនាំ​ដោយ​អាម៉េរិក​នឹង​នៅតែ​មិន​ចូល​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ​នេះ​ដោយ​ខ្លាច​អន្តរាយខ្លួន​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​។​

​ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ​(Dmitry Medvedev) អតីត​ប្រធានាធិបតី ដែល​ឥឡូវ​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី បាន​និយាយថា រុស្ស៊ី​មាន​សិទ្ធិ​ការពារ​ខ្លួន​ជាមួយ​នឹង​សព្វាវុធ​នុយក្លេអ៊ែរ បើសិនជា​វា​​រុញ​អោយ​ហួស​ព្រំដែន​របស់​ខ្លួន និង​ថា​«​នេះ​ជា​រឿង​ប្រាកដប្រជា មិនមែន​កម្លា​»​ទេ​។​

​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​បញ្ជា​អោយ​រុស្ស៊ី​ធ្វើ​កំណែន​ទ័ព​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​លើក​លើក​ទី​ពីរ និង​គាំទ្រ​ផែនការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​ប៉ែក​ខាងកើត​​ប្រមាណ​១៥​ភាគរយ​មក​ដាក់​ជា​ទឹកដី​រុស្ស៊ី ហើយ​បាន​ព្រមាន​លោក​ខាងលិច​ថា លោក​មិន​កម្លា​ទេ​នៅ​ពេល​លោក​ប្រាប់​ថា​លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​រុស្ស៊ី​។​

​លោក​ម៉េដ​វ៉េ​ដេ​វ បាន​និយាយ​បង្ហោះ​ក្នុងតេឡេ​ក្រាម​ថា «​ចូរ​ស្រ​ម៉ៃ​មើលថារុស្ស៊ី​ត្រូវ​បង្ខំ​អោយ​ប្រើ​សព្វាវុធ​គួរអោយខ្លាច​បំផុត​លើ​របប​គ្រប់គ្រង​អ៊ុ​យក្រែន ដែល​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ណាមួយ​​ដែល​គ្រោះថ្នាក់​ដល់​អត្ថិភាព​នៃរ​ដ្ឋ​របស់​យើង​»​។​

​យោង​តាម​គោល​លទ្ធិ​នុយក្លេអ៊ែរ​រប​នស់​រុស្ស៊ី លោក​ប្រធានាធិបតី​អាច​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ បើសិនជា​រដ្ឋ​ប្រឈម​ការ​គំរាម​អំពី​អត្ថិភាព​គឺ​ភាព​គង់វង្ស​របស់ខ្លួន រួម​ទាំង​សព្វាវុធ​ធម្មតា​ផង​។​«​ខ្ញុំ​ជឿថា​​សម្ពន្ធភាព​យោធា​ណា​តូ​នឹងមិន​ហ៊ាន​ចូល​អន្តរាគមន៍​ដោយផ្ទាល់ នៅក្នុង​ជម្លោះ​សូម្បី​តែ​ក្នុង​សេណា​រី​យ៉ូ​បែបនេះ​»​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​និង​អាម៉េរិក​គ្រប់គ្រង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើក​លោក​ប្រមាណ​៩០​ភាគរយ​។​

លោក ម៉េដ​វ៉េ​ដេ​វ បាន​និយាយថា​«​ខ្ញុំ​ត្រូវតែ​ព្រមាន​អ្នក​ជា​ថ្មី សំរាប់​អ្នក​ត្រចៀក​ថ្លង់​ដែល​ស្តាប់​តែ​សម្តី​ខ្លួនឯង​។​រុស្ស៊ី​មាន​សិទ្ធិ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ បើ​ចាំបាច់​»​។​

​ការព្រមាន​របស់​ម៉េដ​វ៉េ​ដេ​វ កើត​ឡើង​នៅ​ពេល​រុស្ស៊ី​ត្រៀម​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​មួយចំរៀក​ធំ​ក្រោយ​ការបោះប្រជា​មតិ​នៅក្នុង​តំបន់​ដែល​រុស្ស៊ី​ទើប​វាយ​កាន់កាប់​។​អ៊ុយ​ក្រែ​ន​និង​លោក​ខាងលិច​បាន​​ថ្កោលទោស​ទង្វើ​នេះ និង​ប្រកាស​មិន​ទទួលស្គាល់​៕

​ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ ចេញ​មក​រំលឹកថា រុស្ស៊ី​មាន​សិទ្ធិ​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​អត្ថិភាព​របស់​ខ្លួន​

Post navigation