Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដាយមាស​មួយគ្រឿង គឺជា​គោលដៅ​របស់​ប្រដាល់សកល សម្រាប់​ឆ្នាំ​២០២៣

Views: 2

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ប្ដេជ្ញា​រក​មេដាយ​មាស​ឲ្យ​បាន នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយនឹង​ការប្ដេជ្ញា បែបនេះ កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ សព្វថ្ងៃ បាន​បង្កើន​ការហ្វឹកហាត់​ពង្រឹង សមត្ថភាព បច្ចេកទេស ស្មារតី ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បានសម្រេច​នូវ​គោលដៅ​មួយ​នេះ​។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល បាន​ឲ្យ​ដឹងថាៈ ដើម្បី​សម្រេច​ឲ្យ​បាន នូវ​ទិសដៅ​មេដាយមាស ចំនួន​១​គ្រឿង ដែល CAMSOC បានដាក់​ឲ្យ​នោះ សហព័ន្ធ បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់ គ្រប់​ជ្រុងជ្រោយ ពិសេស​គឺ នឹង​ព្យាយាម​ពង្រឹង​កីឡាករ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា យក​មេដាយមាស ឲ្យ​បាន​លើស​គោលដៅ ដែល​បានកំណត់ ។​

​សម្រាប់​ផែនការ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ មាន​កីឡាករ​ខ្មែរ ហាត់​នៅ​ថៃ​មួយរូប និង​កីឡាករ​ខ្មែរ ហាត់​នៅ​វៀតណាម​១​រូប ដែល​សហព័ន្ធ នឹង​យក​គេ​មក ហើយ​សហព័ន្ធ ក៏បាន​ត្រៀម កីឡាករ​ល្អៗ មួយចំនួនធំ ដែលមាន​ចំនួន ១២ នាក់ ជា​កីឡាករ​សុទ្ធ​។ ក្នុងទិសដៅ​របស់ សហព័ន្ធ គឺ​ធ្វើយ៉ាងណា សម្រេច​គោលដៅ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បានដាក់​ឲ្យ ដោយ​យក​មេដាយមាស យ៉ាងហោច​ឲ្យ​បាន​១ ។ ប៉ុន្តែ សហព័ន្ធ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​លើស​ហ្នឹង គឺ​ព្យាយាម​យក​ឲ្យ​បាន ២ មេដាយមាស​។

ទន្ទឹម​ការខិតខំ​ប្រឹង​ប្រែង ក្រៅពី​ការបញ្ជូន​កីឡាករ ទៅ​ហាត់​នៅ​ថៃ រយៈពេល ២ សប្ដាហ៍ សហព័ន្ធ នឹង​ប្រឹងប្រែង​ស្វែងរក​ថវិកា ដើម្បី​បាន​បញ្ជូន​កីឡាករ​កម្ពុជា ចេញទៅ​ប្រកួត លក្ខណៈ​អន្តរជាតិ ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ ទទួលបាន​បទពិសោធ​ន៍ កាន់តែច្រើន ព្រមទាំង​អាច​សម្រេច​គោលដៅ​របស់ រាជរដ្ឋាភិបាល​។​

​សម្រាប់​ឆ្នាំ​២០២២ លោក​ក៏​គ្រោង​ស្នើសុំ​ទៅកាន់​សហព័ន្ធ​កីឡាប្រដាល់​សកល​អន្តរ​ជាតិ នូវ​ថវិកា​ទ្រទ្រង់​ដល់​ការរៀបចំ​ការប្រកួត​ប្រដាល់សកល ក្នុងស្រុក ឲ្យ​បាន​រៀងរាល់ ២ សប្ដាហ៍​ម្ដង ចំនួន ៦ លើក ដូច​កាលពី​ឆ្នាំ​២០២១​។​

​ថ្មីៗ​នេះ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា ទើបតែ​បានទទួល​គ្រូបង្វឹក​ម្នាក់ទៀត​បន្ថែម គឺ​លោក Kkssymhanov Berikbol Amantayevich ជនជាតិ​កា​ហ្សា​ក់​ស្ថាន ក្រោម​ការជួយឧបត្ថម្ភ របស់ CAMSOC ដែល​កុងត្រា​របស់លោក មាន​សុពលភាព រហូតដល់​ខែកក្កដា ឆ្នាំ​២០២៣ ៕/V​

Post navigation