Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​កូរ៉េខាងជើង​នាំ​កូនស្រី​ទៅ​ចូលរួម​ពិធី​យោធា​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​អួត​សរសើរ​«​អំណាច​មិន​អាច​ទប់ទល់​បាន​»​នៃ​កង​យោធា​ប្រដាប់​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​លោក​នៅ​ពេល​លោក​​ជួប​ពលទាហាន​ជាមួយ​កូនស្រី​ដើម្បី​កត់សំគាល់​ខួបកំណើត​បង្កើត​យោធា​កូរ៉េខាងជើង នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋកា​ពីថ្ងៃ​ពុធ​។​

​ការនាំ​កូនស្រី​និង​ភរិយា​ទៅ​ជួប​មេៗ​ទ័ព​នេះ​កើតឡើង​ចំពេល​មាន​សញ្ញា​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​ធ្វើ​ព្យុហយាត្រា​ក្បួន​យោធា​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង កន្លែង​ដែល​របប​កុំម្មុយនីស្ត​នេះ​បង្ហាញ​​សព្វាវុធ​ស៊េរី​ចុងក្រោយ​នៃ​កម្មវិធី​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​ពី​ប្រទេស​ក្បែរ​ខាង រួម​ទាំង​សហរដ្ឋ​អាម៉េរិក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​ផ្លូវការ​កូរ៉េ បាន​និយាយថា​លោក​គីម​បាន​ទៅ​ជួប​ពួក​នាយទាហាន​ក្នុង​កងទ័ព​ប្រជាជន​កូរ៉េ​ជាមួយនឹង​កូនស្រី គីម ជូ អេ​( Kim Ju Ae)​។​ក្រោយមក​លោក​ផ្តល់​សុន្ទ​រក​​ថា​លើកទឹកចិត្ត​មួយ​ទៅ​កាន់​ពលទាហាន​នៅ​ពី​ធី​ទទួល​ទាហាន​អាហារ​មួយ​ដោយ​លោក​បាន​សរសើរ​ពួកគេ​ចំពោះ​ការ​«​ធ្វើអោយ​យោធា​កូរ៉េខាងជើង​រឹងមាំ​បំផុត​»​នៅក្នុង​ពិភពលោក​ទោះជា​មាន​ការ​លំ​​បាក​នៅ​ខាងក្រៅ​។​

​ដំណើរ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​គីម​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ពួក​មេទ័ព​កំពូលៗ​និង​អំពាវនាវ​អោយ​ពង្រីក​ការធ្វើ​សមយុទ្ធ​ប្រយុទ្ធ​ដើម្បី​ពង្រឹក​ការត្រៀម​ធ្វើ​សង្គ្រាម​៕

​សារព័ត៌មាន​រដ្ឋ​កូរ៉េ​បង្ហាញ​ពួក​នាយទាហាន​អបអរ​និង​ថត​ជាមួយ​លោក​គីម និង​កូនស្រី នៅ​កន្លែង​មួយ​ទំនងជា​ក្នុង​សណ្ឋាគារ​នៅ​ក្រុង​ព្យុង​យ៉ាង​

Post navigation